រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ណូវែលហ្សឺឡង់​ប្រកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋ​មន្ត្រី

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bill English (Reuters)

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bill English បានថ្លែងនៅថ្ងៃនេះថា លោកនឹងឈរឈ្មោះជាបេក្ខជនសម្រាប់ជំនួសនាយករដ្ឋមន្ត្រីដែលត្រូវចាកចេញ លោក John Key។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters លោក John Key បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីប្រទេសនេះ កាលពីថ្ងៃម្សិលមិញ ដោយនិយាយថា លោកចង់ចំណាយពេលកាន់តែច្រើនជាមួយក្រុមគ្រួសារលោក។

លោក Bill English ដែលត្រូវបានគេចាត់ទុកជាបេក្ខជននាំមុខសម្រាប់ជំនួសលោក John Key នោះ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំជាមួយសភាថា លោកទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ