អ្នកស្រី ផាក យល់​ព្រម​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី ផាក ហ្គឹនហេ (Reuters)

ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ នៅថ្ងៃនេះ បានប្រាប់ថា អ្នកស្រីទទួលយកសំណើរបស់គណបក្ស សម្រាប់ការចុះចេញពីតំណែង នៅខែមេសា ឆ្នាំក្រោយនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីមន្ត្រីគណបក្ស Saenuri លោក ជុង ជិនសុក។

មន្ត្រីបក្សសេនូរីរូបនេះ បានប្រាប់ Reuters ថា អ្នកស្រី ផាក ក៏នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងអ្នកស្រី នៅសប្ដាហ៍នេះផងដែរ ប៉ុន្តែ បញ្ជាក់ថា អ្នកស្រីនឹងមិនចុះចេញពីតំណែងទៅតាមការទាមទាររបស់ក្រុមគណបក្សប្រឆាំងនោះឡើយ។

បើតាម Reuters សេចក្ដីព័ត៌មាននេះ បានកើតឡើងក្រោយពីជំនួបមួយរវាងក្រុមមេដឹកនាំគណបក្ស និងប្រធានាធិបតី ដែលរុំរឹតទៅដោយរឿងអាស្រូវនយោបាយ។

អ្នកស្រី ផាក កំពុងប្រឈមុខនឹងសប្ដាហ៍ដ៏សំខាន់មួយ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដកសេចក្ដីទុកចិត្តពីអ្នកស្រី នៅក្នុងគណបក្សអ្នកស្រីផ្ទាល់តែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ