ប្រធានាធិបតីឥណ្ឌូនេស៊ីចុះពិនិត្យកន្លែងរញ្ជួយដីហើយបញ្ជាឲ្យសាងសំណង់វិញឲ្យបានឆាប់

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃសុក្រនេះ បានទៅពិនិត្យមើលកន្លែងដែលរញ្ជួយដីនៅក្នុងខេត្ត Aceh កាលពីថ្ងៃពុធ ដែលស្ថិតនៅលើកោះសូម៉ាត្រា ហើយដាក់បញ្ជាឲ្យសាងសង់សំណង់ដែលរងការខូចខាតវិញឲ្យបានឆាប់រហ័ស។

របាយការណ៍សមត្ថកិច្ចបង្ហាញថា ការរញ្ជួយដីនោះធ្វើឲ្យមនុស្សជាង១០០នាក់ស្លាប់ ជាង១០០០នាក់រងរបួស និង ផ្ទះជាង១០ ០០០ខ្នងរងការខូចខាត។ នេះបើតាមសារព័ត៌មានChannel News Asia។

លោក Widodo បានទៅមើលកន្លែងរញ្ជួយដីនៅខេត្តបីនៅក្បែរៗនោះ ដែលរងផលប៉ះពាល់ពីការរញ្ចួយដីកម្លាំង៦,៥រិច្ឆទ័រកាលពីព្រឹកថ្ងៃពុធ។ លោកបានរៀបចំកិច្ចប្រជុំពិសេសជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមការងារជួយសង្គ្រោះនិងបានបញ្ជាឲ្យរៀបចំសាងសង់អាគារសាធារណៈឡើងវិញឲ្យបានឆាប់រហ័សបំផុត។

ប្រធានាធិបតីបានបញ្ជាដោយផ្តោតអាទិភាពលើការសាងសង់អាគារសាធារណៈដែលរងការខូចខាត មានសារៈសំខាន់ខ្លាំងសម្រាប់ជនរងគ្រោះដែលគេជម្លៀសចេញដូចជា មន្ទីរពេទ្យនិងកន្លែងផ្តល់ជំនួយផ្សេងឲ្យបានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ