ត្រាំ បញ្ជាក់ថាទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវតែរីកចម្រើន

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណល ត្រាំ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិកត្រូវការពង្រីកទំនាក់ទំនងឲ្យកាន់តែខ្លាំងជាមួយប្រទេសចិន បើទោះជាលោករិះគន់ចិនលើគោលនយោបាយសេដ្ឋកិច្ចនិងការបរាជ័យលើការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបសកូរ៉េខាងជើងក៏ដោយ។

ត្រាំ ថ្លែងក្នុងការជួបជុំមួយនៅ Lowa កាលពីម្សិលមិញថាជាផ្នែកមួយសំខាន់បំផុតក្នុងការទំនាក់ទំនង គឺលោកត្រូវតែពង្រឹងការទំនាក់ទំនងជាមួយប្រទេសចិន។ សហរដ្ឋអាមេរិកនិងចិន គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេលើពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ ថ្លែងថា ចិនមិនមែនជាទីផ្សារសេដ្ឋកិច្ចនោះទេ លោកថាប្រទេសនេះមិនទាន់រៀបចំបានល្អចំពោះផ្លូវច្បាប់ ដែលលោកថាពេលនេះចិនត្រូវចាប់ផ្តើមឡើង។

ត្រាំ ធ្លាប់បានរិះគន់ចិននៅពេលដែលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងមានប្រតិកម្មផ្លូវការទូតពីក្រុងបេកាំងកាលពីសប្តាហ៍មុនពេល ដែលលោកបាននិយាយតាមទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ឺងវេន ដែលចិនចាត់ទុកថា តៃវ៉ាន់នៅតែជាផ្នែកមួយនៃដែនដីរបស់ខ្លួន។

ករណីនេះជាលើកដំបូងហើយដែលមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទាក់ទងផ្ទាល់ជាមួយតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Jimmy Carter ទទួលស្គាល់គោលនយោបាយចិនតែមួយ នៅឆ្នាំ១៩៧៩ គឺទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយបោះបង់ចោលដែនដីតៃវ៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ