តៃវ៉ាន់​ថា យន្តហោះ​យោធា​ចិន​ធ្វើ​សមយុទ្ធ​កៀក​បង្កើយ​នឹង​ខ្លួន

កោះតៃវ៉ាន់ បាននិយាយថា យន្តហោះយោធាចិន នៅថ្ងៃនេះ បានហោះហើរលើផ្លូវទឹកនៅជិតកោះតៃវ៉ាន់ ជាផ្នែកមួយនៃសមយុទ្ធយោធារយៈពេលវែង ហើយវាគឺជាការហោះហើរលើកទីមួយ ចាប់តាំងពីប្រធានាធិបតីកោះតៃវ៉ាន់ បានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឲ្យចិនមិនសប្បាយចិត្ត។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ចិនបានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនលះបង់ការប្រើប្រាស់កម្លាំង ដើម្បីដណ្ដើមយកដែនដីនេះត្រឡប់មកវិញ។

លោក ត្រាំ បានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោត ឬប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានជជែកគ្នាតាមទូរស័ព្ទដោយផ្ទាល់ជាមួយមេដឹកនាំតៃវ៉ាន អ្នកស្រី សៃ អ៊ីងវ៉េន  បើគិតចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ជីមមី កាទ័រ បានផ្លាស់ប្ដូរទំនាក់ទំនងកាទូតពីកោះតៃវ៉ាន់ ទៅរកចិនវិញ កាលពីឆ្នាំ១៩៧៩។

ចិនបានបញ្ជូនកំណត់ទូតតវ៉ាទៅអាមេរិក ជុំវិញកិច្ចសន្ទនាតាមទូរស័ព្ទនោះ ហើយបានបន្ទោសតៃវ៉ាន់ថា ធ្វើខ្លួន “រណបគេ”។

ប៉ុន្តែ សមយុទ្ធយោធានៅថ្ងៃនេះ មិនត្រូវបានគេបញ្ជាក់ថា ជាការតបតទៅនឹងកិច្ចសន្ទនាតាមទូរស័ព្ទនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ