ក្រុម​សង្គម​ស៊ីវិល​ស្នើ​១០​ចំណុច​ទៅរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

ក្រុមអង្គការសង្គមស៊ីវិល​និង​កម្ម​ករ​ដែលចូល​រួម​​ក្នុង​ថ្ងៃ​១០ ធ្នូ​ ២០១៦

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦១ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានស្នើឡើងនូវ ១០ចំណុច ដាក់ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានទាំងអង្គការធ្វើការលើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិកុមារជាដើម បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជាច្រើន។

ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានបង្ហាញនូវក្ដីបារម្ភចំពោះការបន្តគាបសង្កត់លើសេរីភាពមូលដ្ឋាន និងបានលើកឡើងនូវសំណើ ១០ចំណុច ក្នុងនោះមានទាំងការទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតកំពុងជាប់ឃុំ និងពន្លឿនការស៊ើបអង្កេតទៅលើករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី។

ជាងនេះទៅទៀត ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ក៏បានស្នើឲ្យមានការកែប្រែបោះឆ្នោត ដែលពួកគេថា ដើម្បីធានាសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ ដោយមិនមានការជ្រៀតជ្រែកពីសំណាក់កម្លាំងអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ