តួកគី​រង​ការ​បំផ្ទុះ​គ្រាប់​បែក​ជាថ្មី សម្លាប់​យ៉ាង​តិច​១៥​នាក់ របួស​រាប់​សិប​នាក់

រថយន្ត​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​មាន​ការ​បំផ្ទុុះ​គ្រាប់​បែក​(រូបភាពពីទីភ្នាក់​ងារ​Channel News Asia)

ក្រុមមន្ត្រីនិយាយថា ការបំផ្ទុះគ្រាប់បែកចំនួន ២លើក បានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ នៅខាងក្រៅកីឡាដ្ឋានបាល់ទាត់មួយកន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃម្សិលមិញនេះ ជាការវាយប្រហារមួយដែលហាក់សំដៅទៅលើក្រុមប៉ូលិស នៅក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយការប្រកួតរវាងក្រុមបាល់ទាត់ធំៗចំនួនពីររបស់ប្រទេសតួកគី។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គេន បានចាត់ទុកការវាយប្រហារនៅខាងក្រៅកីឡដ្ឋាន Vodafone Arena របស់ក្រុម បាល់ទាត់ Besiktas ជាការវាយប្រហារភេរវកម្ម ទៅលើប៉ូលិស និងជនស៊ីវិល។ លោកថ្លែងថា គោលដៅនៃការបំផ្ទុះគ្រាប់បែកនោះ គឺត្រូវបង្កមហន្តរាយកម្រិតធំធេង។

ការវាយប្រហារនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រទេសតួកគីដែលកំពុងតែព្យាយាមស្ដារខ្លួនឡើងវិញ ក្រោយការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ នៅតាមបណ្ដាទីក្រុងនានា ដូចជាទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ា ជាដើម។ ការវាយប្រហារមួយចំនួន បង្កឡើងដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម និងខ្លះទៀតបង្កឡើងដោយពួកឧទ្ទាមជនជាតិឃើត។

មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា មនុស្ស ១៥នាក់ បានស្លាប់ និង ៦៩នាក់ បានរងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ