សមត្ថកិច្ច​​អង់គ្លេស​ចាប់​ខ្លួន​មនុស្ស​៦​នាក់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម

ប៉ូលិសអង់គ្លេសបាននិយាយថា ពួកគេចាប់ខ្លួនមនុស្ស ៦នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម នៅទូទាំងភាគកណ្ដាលប្រទេសអង់គ្លេស និងនៅទីក្រុងឡុងដ៍ នៅថ្ងៃចន្ទនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានផ្សាយបន្តថា ក្រុមមន្ត្រីប៉ូលិសបានឃាត់ខ្លួនបុរស ៤នាក់មកពីតំបន់ Derby និងបុរសម្នាក់ទៀតមកពីតំបន់ Burton នៅភាគកណ្ដាលប្រទេសអង់គ្លេស ខណៈដែលស្ត្រីម្នាក់ ក៏ត្រូវបានគេចាប់ខ្លួននៅទីក្រុងឡុងដ៍ផងដែរ ដោយសង្ស័យថាបានរៀបចំសកម្មភាពភេរវកម្ម។

អង្គភាពប្រឆាំងភេរវកម្ម បានប្រកាសក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ “យើងទទួលស្គាល់ថា ប្រជាជនក្នុងមូលដ្ឋាន អាចមានក្ដីបារម្ភ ដោយសារតែការចាប់ខ្លួនមនុស្សទាំងនេះ ហើយមន្ត្រីមូលដ្ឋាន នឹងចេញធ្វើការនៅតំបន់នោះដូចធម្មតា ដើម្បីពន្យល់ទៅកាន់នរណាម្នាក់ដែលមានក្ដីបារម្ភ”។

ប៉ុន្តែ ពុំមានព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់ជនសង្ស័យទាំង ៦នាក់នោះទេ។

អង់គ្លេស បានស្ថិតក្នុងស្ថានភាពប្រុងប្រយ័តខ្ពស់ចំពោះការវាយប្រហារពីសំណាក់ពួករដ្ឋអ៊ីស្លាម។ កាលពីសប្ដាហ៍មុននេះ ប្រមុខទីភ្នាក់ងារសម្ងាត់នៅឯបរទេសរបស់អង់គ្លេស បាននិយាយថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម កំពុងប្រើប្រាស់ចលាចលនៅក្នុងប្រទេសស៊ីរី ដើម្បីរៀបចំការវាយប្រហារប្រឆាំងនឹងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ