សកម្មជនដីធ្លីនៅតែបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

សហគមន៍បឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយនិមន្តព្រះសង្ឃរាប់បាត

ពលរដ្ឋសហគមន៍រងគ្រោះដោយសារការបណ្ដេញចេញនៅរាជធានីភ្នំពេញ នៅតែបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសុំដោះលែងអ្នកជាប់ឃុំ ដោយនិមន្តព្រះសង្ឃមកធ្វើពិធីបែបសាសនា។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ឲ្យដឹងថា នៅថ្ងៃទី១២ធ្នូនេះ ពលរដ្ឋសហគមន៍បុរីកីឡាប្រមាណ១០ នាក់បានប្រមូលផ្តុំគ្នាក្នុងសហគមន៍ដោយនិមន្តព្រះសង្ឃមួយអង្គមកសូត្រមន្តនិងដាក់បាត។

អ្នកស្រីបន្តថា ក្នុងពិធីនោះពួកគាត់បាននាំគ្នាលើកបដានិងបង្ហោះប៉េតប៉ោងសុំឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យសមត្ថកិច្ចបញ្ចេញកាំម៉ារ៉ាសុវត្ថិភាពករណីឃាតកម្មលើលោក កែម ឡី។

អ្នកស្រីឲ្យដឹងទៀតថាការប្រមូលផ្តុំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅព្រឹកនេះ ក៏មានមន្រ្តីអាជ្ញាធរស្លៀកពាក់ស៊ីវិលប្រមាណ១០នាក់មកចាំឃ្លាំមើលដែរ ប៉ុន្តែមិនមានការរារាំងនោះទេ។

ចំណែកតំណាងសហគមន៍បឹងកក់ អ្នកស្រី បូវ សោ ឲ្យដឹងថា ពួកគាត់ប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅម៉ោង៥ល្ងាចនេះ ដោយនិមន្តព្រះសង្ឃមកសូត្រមន្តនិងទេសនា ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ។

ថ្ងៃចន្ទ ទី១២ ខែធ្នូនេះជាសប្តាហ៍ទី៣១ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ