រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី ពលរដ្ឋ​បាត់​បង់​ផ្ទះ​សម្បែង​កើន​ដល់​៨​ម៉ឺន​៤​ពាន់​នាក់

ចំនួនប្រជាជនឥណ្ឌូនេស៊ីបាត់បង់ផ្ទះសម្បែងដោយសាររញ្ជួយដីនៅភាគខាងលិចប្រទេសនោះ បានកើនឡើងដល់ជិត ៨ម៉ឺន ៤ពាន់នាក់ គិតត្រឹមថ្ងៃនេះ ដោយជំរុញឲ្យអាជ្ញាធរខិតខំថែទាំជនរងគ្រោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីរបស់មន្ត្រីឥណ្ឌូនេស៊ី។

រញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្ដាហ៍មុន បានសម្លាប់មនុស្សជាង ១០០នាក់ ហើយរាប់រយនាក់ទៀតបានរងរបួស នៅក្នុងខេត្តអាឆេ ជាខេត្តដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារគ្រោះមហន្តរាយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤។

បើតាម AFP ផ្ទះសម្បែង អគារពាណិជ្ជកម្ម និងវិហាររាប់ពាន់កន្លែង បានដួលរាបដល់ដីដោយសាររញ្ជួយដីកម្លាំង ៦.៥រ៉ិចទ័រ។

មន្ទីរពេទ្យ និងគ្លីនិកចល័ត ពោរពេញទៅដោយអ្នករងរបួស ចំណែកជម្រកពោរពេញទៅដោយមនុស្សដែលបាត់បង់អ្វីៗទាំងអស់។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី និយាយថា ខណៈដែលទំហំនៃមហន្តរាយនៅតែបន្តកើតឡើង ចំនួនប្រជាជនបាត់បង់ផ្ទះសម្បែង បានកើនឡើងដល់ទៅជាង ៨៣៨០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ