ក្រុម​មហា​សេដ្ឋី​វិនិយោគ​១​ពាន់​លាន​ដុល្លារ​​ជំរុញ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្អាត​ស្អំ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Reuters)

ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត និងក្រុមមេដឹកនាំក្រុមហ៊ុនធំៗ គ្រោងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ចូលក្នុងមូលនីធិមួយ ដើម្បីជំរុញបច្ចេកវិទ្យាថាមពលស្អាត និងដោះស្រាយការប្រែប្រួលអាកាសធាតុនៅលើពិភពលោក មួយឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ប៊ីល ហ្គេត បានបង្កើតមូលនិធិ “Breakthrough Energy Ventures” កាលពីថ្ងៃម្សិលមិញនេះ ដោយរួមគ្នាជាមួយមហាសេដ្ឋីដទៃទៀត ដូចជា ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg នាយកសម្ព័ន្ធក្រុមហ៊ុន Alibaba Group Holding លោក Jack Ma និងនាយកក្រុមហ៊ុន Amazon.com លោក Jeff Bezos ជាដើម។

Reuters ដែលបានដកស្រង់សេចក្ដីប្រកាសមួយនោះ បានផ្សាយបន្តថា មូលនិធិធនេះនឹងបង្កើនការផ្ដល់ហិរញ្ញវត្ថុដល់ការស្រាវជ្រាវថាមពលថ្មីៗ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក ដើម្បីជួយសម្រេចតាមគោលដៅដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ។

នេះគូសបញ្ជាក់ឲ្យឃើញពីការវិនិយោគដ៏ធំជាលើកដំបូងរបស់មូលនិធិមួយនេះដែលត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៥កន្លង ដើម្បីជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យាថាមពលស្អាត។

កាលពីឆ្នាំមុន លោក ប៊ីល ហ្គេត បានជួយរៀបចំបង្កើតសម្ព័ន្ធភាពវិស័យសាធារណ-ឯកជន ដែលផ្ដោតទៅលើការបង្កើនការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ និងជួយដល់បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ