លោក ហ៊ុន សែន ស្នើឲ្យស្ដេចប្រដាល់ហ្វីលីពីនមកកម្ពុជាជាថ្មី

ស្តេចប្រដាល់លោក ប៉ាក់គីអៅ (សុខ ឆាយ)

នៅក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើដល់ស្ដេចប្រដាល់ ម៉ានី ប៉ាកគីអាវ ឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាថ្មីម្ដងទៀតនាពេលខាងមុខ។

លោក ហ៊ុន សែន បានសរសេរលើបណ្ដាញហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានប្រាប់ទៅស្ដេចប្រដាល់ហ្វីលីពីន ប៉ាកគីអាវ ឲ្យមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដើម្បីជួយដល់វិស័យកីឡា ជួយអប់រំទប់ស្កាត់គ្រឿងញៀន និងបញ្ហាចរាចរណ៍ជាដើម។ លើសពីនេះ លោកបានស្នើឲ្យស្ដេចប្រដាល់រូបនេះចូលរួមថតស្ពតអប់រំខ្លីៗជាភាសាខ្មែរទៀតផង។

លោកនាយករដ្ឋមន្ដ្រីលើកឡើងទៀតថា ស្ដេចប្រដាល់រូបនេះនឹងពិចារណាវិលត្រឡប់មកកាន់កម្ពុជាជាថ្មីតាមសំណើរបស់លោក។ លោក ហ៊ុន សែន ក៏បានសរសើរដល់ស្ដេចប្រដាល់រូបនេះថាជាមនុស្សសាមញ្ញ សុភាពរាបសា និងគួរឲ្យរាប់អាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ