រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថាការនាំទំនិញចេញ​កើនឡើងជាលំដាប់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ (ក្រសួងពាណិជ្ជកម្ម)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ការនាំទំនិញចេញរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាលំដាប់ ហើយថាពេលនេះរដ្ឋាភិបាលកំពុងតែរៀបចំច្បាប់មួយចំនួនទៀត ដើម្បីលើកទឹកចិត្តអ្នកវិនិយោគឲ្យរកស៊ីនៅកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធពិពិពណ៌ផលិតផលនាំចេញ នាំចូល និងខេត្តមួយផលិតផលមួយ កាលពីម្សិលមិញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា កាលពីឆ្នាំ២០១៣ ការនាំចេញមានទំហំទឹកព្រឹក ៦,៩ពាន់លានដុល្លារ នៅឆ្នាំ២០១៤មានចំនួន ៧ពាន់លានដុល្លារ និងឆ្នាំ២០១៥ ចំនួន៨,៥ពាន់លានដុល្លារ។ សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១៦ មានចំនួន៤,៦ពាន់លានដុល្លារ គឺបានកើនទ្បើងចំនួន០,៣៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងលើកកម្ពស់បរិយាកាសធុរកិច្ច ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ និងការបង់ចំណាយលើសេវាតាមប្រព័ន្ធ e-payment នៅទូទាំងប្រទេស ហើយបានកំពុងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដើម្បីបង្កើនការទាក់ទាញវិនិយោគថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ