ពូទីន យល់ព្រមឲ្យពលរដ្ឋជប៉ុនទៅទស្សនានៅកោះមានជម្លោះ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថ្លែងនៅថ្ងៃសុក្រនេះថា រុស្សីបន្ធូរបន្ថយច្បាប់ សម្រាប់ឲ្យប្រជាជនជប៉ុន បានទៅទស្សនាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់​មានជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងតួក្យូ។​

ថ្លែងនៅក្នុងបន្ទប់សន្និសីទសារព័ត៌មាននៅទីក្រុងតួក្យូ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ លោក ពូទីន ថ្លែងថា ដំណោះស្រាយជម្លោះដែនកោះរកឃើញហើយ ជាមួយគ្នានោះលោក​អាបេក៏អញ្ជើញលោក ​អាបេ ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញម្តង។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី​១៥ដល់១៦ខែធ្នូ ដើម្បីរឹតចំណងមិត្តភាព ពង្រីកទំហំពាណិជ្ជកម្ម និងដោះស្រាយជម្លោះដែនកោះដែលបន្សល់ទុកតាំងពីសង្គ្រាមលោកទី២មកម្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ