លោក អូប៉ាម៉ា ព្រមានលោក ត្រាំ ឲ្យ​ប្រយ័ត្ន​ចំពោះ​​ចិន​ជុំ​វិញ​បញ្ហា​កោះ​តៃវ៉ាន់

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ទៅ​ដល់​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ​ ប្រឆាំង​ទៅ​នឹង​ទង្វើ​បង្ក​ហេតុ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រទេស​ចិន ជុំ​វិញ​បញ្ហា​កោះ​តៃវ៉ាន់។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រយៈ​ពេល ៤​ទសវត្សរ៍​របស់​អាមេរិក​ជាមួយ​ចិន បែក​បាក់​ដោយសារ​តែ​ជំហរ “ចិន​តែ​មួយ” បន្ទាប់​ពី​លោក​ទទួល​ទូរស័ព្ទ និង​ជជែក​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ អ្នក​ស្រី សៃ អ៊ីងវ៉េន។

ចិន​តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន ហើយ​បាន​បញ្ចេញ​កំហឹង​ចំពោះ​ជំហរ​បែប​នេះ​របស់​លោក ត្រាំ។

លោក អូបាម៉ា ដែលនឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ​នេះ បាន​ប្រកាន់​ជំហរ​ប្រយ័ត្ន​ប្រយែង​នឹង​មហា​អំណាច​ចិន ហើយ​បាន​ជំរុញ​ឲ្យ​ប្រធានាធីបតី​ជាប់​ឆ្នោត ដំណើរការ​ដោយ​ការ​ប្រុង​ប្រយ័ត្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ