ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូនេស៊ី ស្លាប់​មនុស្ស​ទាំង​អស់​១៣​នាក់

យន្តហោះយោធាមួយគ្រឿង ដែល​បានធ្លាក់(រូបភាពពី​ទីភ្នាក់​ងារ​AFP)

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា មនុស្ស ១៣​នាក់ បាន​ស្លាប់ បន្ទាប់​ពី​យន្តហោះ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ នៅ​ថ្ងៃ​នេះ ដែល​ជា​ឧបទ្ទវ​ហេតុ​មួយ​ទៀត​សម្រាប់​កង​ទ័ព​ឥណ្ឌូនេស៊ី។

មន្ត្រី​ឥណ្ឌូនេស៊ី បាន​ប្រាប់ AFP ថា យន្តហោះ Hercules C-130 បាន​ហោះហើរ​ពី​ទីក្រុង​ទីមីកា នៅ​ខេត្ត​ប៉ាពួ ដោយ​ផ្ទុក​មនុស្ស ១៣នាក់ ប៉ុន្តែ បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ដាច់​ស្រយាល​មួយ មុន​នឹង​វា​ចុះ​ចត។

មន្ត្រី​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​ថា យន្តហោះ​នោះ​គ្រោង​ចុះ​ចត​នៅ​ម៉ោង ៦ និង​១៣នាទី​ព្រឹកថ្ងៃ​នេះ ប៉ុន្តែ បាន​ដាច់​ការ​ទាក​ទង​នៅ​ម៉ោង ៦ និង ៩​នាទី តែ​ប៉ុន្មាន​នាទី​មុន​នឹង​វា​ចុះ​ចត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ