លោក ហ៊ុន សែន ព្រមាន​ដាក់​ខ្នោះ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពេល​កន្លង​មក

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​អ្នក​កាសែត​ណា​ម្នាក់​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ សមត្ថកិច្ច​ត្រូវ​តែ​ចាប់​អ្នក​កាសែត​រូប​នោះ​ភ្លាម ដោយ​មិន​ត្រូវ​អំពាវ​នាវ​ទៅ​ក្រសួង​ព័ត៌មាន​នោះ​ឡើយ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​លើក​ទី៤០ នៅ​ថ្ងៃ​នេះ។

សម្ដី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវបាន​រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារិទ្ធិ ដក​ស្រង់​យក​មក​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុករបស់​លោក នៅ​ថ្ងៃ​នេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ