សកម្មជន​ដីធ្លីដោះ​អាវ​ខ្មៅចេញត្រឹមសប្ដាហ៍នេះ បើរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ

សកម្មជន​ដី​ធ្លី​មាន​ជម្លោះដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ​ អះអាងថា ពួកគេនឹងបញ្ចប់​យុទ្ធនានេះត្រឹមសប្តាហ៍នេះ ប្រសិនបើរដ្ឋាភិបាល ព្រមដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មន្ត្រីគ.ជ.ប និង​តំណាងពួកគេគឺអ្នកស្រី ទេព វន្នី។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ឲ្យដឹងថា នៅរសៀលនេះ សហគមន៍អ្នកស្រីបាននាំគ្នាដោះអាវខ្មៅចេញដើម្បីបង្ហាញថា ពួកគាត់នឹងបញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ បើរដ្ឋាភិបាល​​ដោះលែង​អ្នក​ទាំង ៦​នាក់​ឲ្យមានសេរីភាព​វិញនោះ ។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់វីអូឌីថា អ្នកស្រីមិន​បញ្ឈប់ធ្វើយុទ្ធនាការថ្ងៃច័ន្ធព៌ណខ្មៅឡើយ បើរដ្ឋាភិបាលមិនដោះលែងអ្នកដែលជាប់ឃុំទាំងនោះ ប៉ុន្តែថាពួកគេនឹងឈប់ធ្វើយុទ្ធនាការនេះ លុះត្រាតែរដ្ឋាភិបាលដោះលែងអ្នកដែលកំពុងឃុំជាប់នោះ។

​ទោះជាយ៉ងណា សកម្មជនដីធ្លីបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ឆាប់ៗនេះ ព្រោះថាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រ សម្រេចលើកលែងទោស ខណៈអ្នកដែលជាប់ឃុំទាំងនោះ កើតឡើងដោយសារតែករណីសំណុំរឿងលោក កឹម សុខា។

នៅថ្ងៃចន្ទទី១៩ខែធ្នូនេះ គឺជាសប្តាហ៍ទី៣៣  ហើយដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ