ទាហានយេម៉ែន៤៨នាក់​ស្លាប់​ដោយសារក្រុមISបំផ្ទុះគ្រាប់បែក

ករណីបំផ្ទុះគ្រាប់បែក​ដែលគេចោទថា បង្កឡើងដោយក្រុមIS កាលពីថ្ងៃអាទិត្យម្សិលមិញនៅទីក្រុងមួយនៃប្រទេស យេម៉ែន បានបណ្តាលឲ្យទាហានចំនួន​៤៨នាក់បានស្លាប់។​

AFP បានចុះផ្សាយថា ការវាយប្រហារនោះគឺក្រុមIS មានបំណងប្រឆាំង ការជ្រើសរើសទាហានបន្ថែមនៅទីក្រុង Aden ជាទីក្រុងធំទី២របស់ប្រទេសយេម៉ែន។​

មន្ត្រីយោធា និង ក្រុមគ្រូពេទ្យទាហាន​បានថ្លែងថា មនុស្សរាប់សិបនាក់បន្ថែមទៀត បានរកឃើញថា រងរបួសដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនោះ។ ការបោះគ្រាប់បែកនេះ គឺបង្កឡើងដោយបុរសម្នាក់ដែលបន្លំខ្លួនធ្វើជាទាហាន ហើយបានធ្វើសកម្មភាពបំផ្ទុះពេលដែលទាហានផ្តុំគ្នារងចាំបើកប្រាក់ខែ នៅភាគខាងជើងនៃទីក្រុង Aden ​។

របាយការណ៍របស់មន្ត្រីជំនាញបញ្ជាក់ថា មានអ្នកស្លាប់៤៨នាក់ និង រងរបួសចំនួន​៨៤នាក់ ហើយចំនួន​អ្នកស្លាប់អាចនឹងកើនឡើងដោយសារអ្នករងរបួសមួយចំនួន​មានសភាពធ្ងន់ធ្ងរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ