តួលេខ​ថ្មី បើក​រថយន្ត​បំបុក​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​១២​នាក់ របួស​៤៨​នាក់

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា តួលេខ​​អ្នក​ស្លាប់​បាន​កើន​ដល់ ១២​នាក់ ចំណែក​ឯ​អ្នក​រង​របួស​មាន​ចំនួន​ដល់​ទៅ ៤៨​នាក់។

បើ​តាម Reuters ប៉ូលិស​ទីក្រុង​ប៊ែរឡាំង បាន​សន្និដ្ឋាន​ថា អ្នក​បើក​បរ​រូប​នោះ មាន​ចេតនា​បើក​បរ​បំបុក​មនុស្ស​នៅ​ក្នុង​ផ្សារ​គ្រីស្មាស់ ក្នុង​ទីក្រុង​ប៊ែរឡាំង ហើយ​ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អំពើ​ភេរវកម្ម ដែល​នាំ​ទៅ​ដល់​ការ​នឹក​ឃើញ​ឡើង​ពី​ទិដ្ឋភាព​ដ៏​តក់​ស្លុត​នៃ​ការ​បើក​រថយន្ត​ធុន​ធំ​បំបុក​ក្រុម​មនុស្សនៅ​ទីក្រុង​នីស ប្រទេស​បារាំង កាល​ពី​ខែ​កក្កដា​កន្លង​មក។

ការ​វាយ​ប្រហារ​ភេរវកម្ម​ដោយ​បើក​រថយន្ត​បំបុក​ក្រុម​មនុស្ស​នៅ​ទីក្រុង​នីស ដែល​បង្ក​ឡើង​ដោយ​បុរស​ដើម​កំណើត​ទុយណេស៊ី​ម្នាក់​នោះ បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៨៦​នាក់ នៅ​ចំ​ទិវា​បុណ្យ​ជាតិ​បារាំង។ ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ចំពោះ​ការ​វាយ​ប្រហារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ