មកដល់រសៀលថ្ងៃនេះ ចិនបានសម្រេចប្រគល់យានមុជទឹករបស់អាមេរិកដែលខ្លួនបានរឹបអូសយកកាលពីសប្ដាហ៍មុននោះ ទៅឲ្យអាមេរិកវិញហើយ បន្ទាប់និយាយថា ក្រុងប៉េកាំងបានជជែកគ្នាក្នុងលក្ខណៈមិត្តភាពជាមួយអាមេរិក ដែលបានចោទចិនថា បានរឹបអូសយកយានមុជទឹករបស់ខ្លួនដោយខុសច្បាប់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការរឹបអូសយកយានមុជទឹកគ្មានមនុស្សបើកបរនៅក្នុងដែនទឹកអន្តរជាតិជិតប្រទេសហ្វីលីពីននេះ បានជំរុញឲ្យមានការតវ៉ាខាងកាទូត និងក្ដីរំពឹងថា តើចិននឹងពង្រឹងជំហររបស់ខ្លួនទល់នឹងលោក ដូណាល់ ត្រាំ ឬយ៉ាងណា ខណៈដែលលោក ត្រាំ កំពុងតែព្យាយាមប្រកាន់តឹងជាមួយចិន។
យានមុជទឹកនោះ ត្រូវបានមន្ទីរបញ្ចកោណអាមេរិកអះអាង ត្រូវបានប្រើប្រាស់ដើម្បីប្រមូលព័ត៌មានផ្នែកទឹកសមុទ្រ។
ប៉ុន្តែ ក្រសួងការពារជាតិចិនបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា យានមុជទឹកនោះ ត្រូវបានគេប្រគល់ទៅអាមេរិកវិញហើយនៅថ្ងៃនេះ៕









