ព្រះសង្ឃជិត២០អង្គនៅខេត្ដឧត្ដរមានជ័យ មានអាការៈក្អួតចង្អោរ បន្ទាប់ពីឆាន់ភេសជ្ជៈ

អាជ្ញាធរឲ្យដឹងថា ព្រះសង្ឃជិត២០អង្គ​ នៅ​ខេត្ដឧត្ដរមានជ័យ មានអាការៈពុលអាហារ កាល​ពីល្ងាចថ្ងៃ​ទី២០​ខែធ្នូនេះ បន្ទាប់ពីឆាន់ភេសជ្ជៈតែគុជ និងស្កស ដែលអ្នក​ភូមិដឹក​លក់​តាមម៉ូតូ នៅស្រុ​ក​ត្រ​ពាំងប្រាសាទ។

អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារ៉ារិទ្ធ ឲ្យVODដឹងនៅព្រឹកថ្ងៃពុធ​នេះថា​ ព្រះសង្ឃចំនួន១៧អង្គនោះ គង់នៅវត្ដស្រែល្អ ឃុំបាក់អន្លូង មានអា​រៈក្អួត​​ចង្អោរ ថប់ដង្ហើម តឹងទ្រូង  ក្រោយព្រះអង្គឆាន់​ភេសជ្ជៈតែគុជ​និង​ស្កស ដែលលោកថា​ សង្ស័យស្កសមានជាតិពុល។លោកបន្តថាជនរងគ្រោះត្រូវបានបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យបង្អែកស្រុកអន្លង់វែង និងមណ្ឌលសុខភាពក្បែនោះ។លោកបន្ដថា«អត់ដឹងថាពេល​ហ្នឹងគាត់ទិញតាមម៉ូតូ​លក់​ឬកន្លែង​លក់តែគុជ​ប៉ុន្ដែសមត្ថកិច្ចកំពុងតែទៅធ្វើកោ​សល្យវិច្ឆ័យទៅលើគ្រឿងផ្សំ ឥឡូវកំពុងតែធ្វើ​ប៉ុន្ដែលទ្ធផល​មិនដឹងយ៉ាងម៉េចទេ។តែជំហ៊ានដំបូងគឺខ្ញុំសន្មត់ទៅលលើស្កហើយព្រោះ​អីមាន​ករ​ណីពុលដែរ»។

អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងលោក នៅ សំអន​ មានប្រសាសន៍ថា​ ព្រះសង្ឃដែល​ក្រុមគ្រូ​​ពេទ្យជួយសង្គ្រោះមានចំនួនអង្គ១១អង្គ ដែលក្នុងនោះមានអាការៈធ្ងន់ធ្ងរចំនួនពីរអង្គ ប៉ុន្ដែលោក​ថា ជនរងគ្រោះ​បានធូស្រាល និងបញ្ជូនត្រឡប់ទៅវិញនៅថ្ងៃនេះ។ប៉ុន្ដែទោះជាយ៉ាងណា លោកមិនទាន់អាច​សន្និដ្ឋានករណីនេះថា កើតឡើងដោយសារតែគុជ ឬស្កសនោះទេ ដោយលោកថា មន្ទីរជំនាញកំពុងពិនិត្យ។​លោកបន្ដថា«សារធាតុពុលហ្នឹងយើងមិនទាន់ដឹងទេ ព្រោះអាហ្នឹងគេត្រូវការកាំកុងត្រូវយកទៅពិនិត្យមើល នៅមន្ទីរពិសោធន៍សិន យើងមិនអាចឆ្លើយបានទេយើងគ្រាន់តែដាក់ថា ព្រះអង្គឆាន់ពុលចំណីអាហារ»។

ទោះជាយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាលោក ស ម៉ូរ៉ា​សំដែងការព្រួយបារម្ភចំពោះ​ករណីពលរដ្ឋពុលចំណីអាហាររនេះជាបន្ដបន្ទាប់មកនេះ ដោយលោកថា មន្ដ្រីជំនា​ញមិន​បាន​យក​ចិត្ដទុកពិនិត្យលើគុណភាពចំណីអាហារឲ្យបានត្រឹមត្រូវតាមច្បាប់។លោកបន្ដថា ចំពោះការនាំចូល​សារធាតុ​ផលិតចំ​ណីអាហារ មិនបានសរសេរឈ្មោះយីហោក្រុមហ៊ុនឲ្យបានត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់​ដល់សុខភាពពលរដ្ឋខ្មែរ។លោកបន្ដថា«មន្ដ្រីជំនាញដែលពិនិត្យទៅលើសារធាតុដែលនាំចូលមកសម្រាប់​ផលិតចំណីអាហារហ្នឹងគួរតែពិនិត្យឲ្យបានម៉ត់ចត់ចំពោះគុណភាពចំពោះឥទ្ធិសារធាតុហ្នឹងរាល់សារធាតុ​ទាំងឡាយហ្នឹងគួរបិទស្លាកជាអក្សរខ្មែររបៀបការប្រើប្រាស់អីត្រឹមត្រូវដើម្បីឲ្យប្រជាពលរដ្ឋយើងឲ្យបាន​មើលឃើញរៀបរាប់ពីការប្រើប្រាស់។ហើយមួយទៀតគួរតែពង្រីសមត្ថភាពក្នុងការពិនិត្យឲ្យបានធំទូលាយ​មិនត្រឹមតែក្រុមហ៊ុនធំៗទេចាប់ផ្ដើមពង្រីកក្នុងកំរិតណាមួយដើម្បីធានានៅពេលគាត់ផលិតចំណីអាហារ​មិនប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ»។

កា​ល​​ពីល្ងាច​ថ្ងៃទី​១៦ខែវិច្ឆិកា សិស្សសាលាឯកជនចំនួន១៤០នាក់ ក៏​មានអា​ការៈក្អួត​ចង្អោរ ចុកពោះ និងវិលមុខ​ជា​បន្ដប​ន្ទាប់ ក្រោយពួកគេបរិភោគបង្អែម​នៅសាលាយីស៊ូគ្រឹះ​មួយ នៅស្រុកត្រពាំង​ប្រា​សាទ ខេត្ដឧត្ដរមានជ័យនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ