ផ្សែង​ពុល​ខ្លាំង​នៅ​ចិន​បង្ខំ​ឲ្យ​បិទ​សេវាកម្ម​ជាច្រើន​រយៈ​ពេល​៥​ថ្ងៃ​មក​ហើយ

តំបន់​ភាគ​ខាង​ជើង​ចិន ត្រូវ​បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ផ្សែង​ពុល​អស់​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា​មក​ហើយ គិត​ត្រឹម​ថ្ងៃ​នេះ ដោយ​រំខាន​ដល់​ជើង​ហោះ​ហើរ ចរាចរណ៍​តាម​ផ្លូវ​គោក និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​បាន​បិទ​រោងចក្រ​ និង​សាលារៀន​ផង​ដែរ ខណៈ​ពលរដ្ឋ​​បាន​រអ៊ូ​រទាំ​ថា ​វិធានការ​ប្រឆាំង​ផ្សែង​ពុល មិន​ដំណើរការ។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ក្រុម​អធិការកិច្ច​រាប់​រយ​នាក់​របស់​រដ្ឋាភិបាល​ចិន បាន​ចេញ​ល្បាត​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​នេះ ដើម្បី​​ត្រួត​ពិនិត្យ​មើល​វិធានការ​ផ្អាក​ការ​បំភាយ​ផ្សែង​បណ្ដោះ​អាសន្ន។ អគារ​ខ្ពស់ៗ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ហាក់​បំបាំង​ខ្លួន​បាត់​នៅ​ក្នុង​ផ្សែង​បំពុល​នោះ ខណៈ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ទាំង​ពាក់​ម៉ាស់​មុខ។

ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរការ​របស់​រោងចក្រ​ថាមពល រោងចក្រ​ផលិត​ដែក​ថែប និង​កំពង់ផែន ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ផ្សែង​នោះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​នឹង​ដាក់​សម្ពាធ​ទៅ​លើ​តម្លៃ​ធ្យូង​ថ្ម ខណៈ​ដែល​ចិន​គឺ​ជា​ប្រទេស​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ ទីក្រុង​ចំនួន ២០ បាន​ប្រកាស​អាសន្ន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បំភាយ​ផ្សែង​មាន​កម្រិត​សារធាតុ​ពុល​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ