ឌូតើតេប្រកាសលុបចោលល្បែងតាមអ៊ិនធើណែតទាំងអស់

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា លោក នឹងលុបបំបាត់ចោលឲ្យអស់ល្បែងផ្សេងៗតាមអ៊ិនធើណែតនៅក្នុងប្រទេសរបស់លោក។​

លោក ឌូតើតេថ្លែងបែបនេះ នៅពេលដែលលោក​ប្រកាស ពីថវិកាជាតិឆ្នាំ២០១៧ ដោយផ្តោតលើបញ្ហាដែលកំពុងកើតមានលើប្រជាពលរដ្ឋ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីគម្រោងលម្អិតក្នុងការលុបបំបាត់នេះទេ។​នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។​

ប្រធានាធិបតីហ្វីលីពីន បានសម្តែងការព្រួយបារម្ភ ខ្លាចប្រទេសរបស់លោក​ រងគ្រោះដោយសារឧស្សហកម្មល្បែងតាមប្រព័ន្ធអ៊ិនធើណែតបំផ្លាញ ហើយកាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានលុបចោសសិទ្ធិរបស់ក្រុមហ៊ុនល្បីឈ្មោះមួយដែលទទួលបានសិទ្ធិ១៣ឆ្នាំមកនេះ ក្នុងការបើកឲ្យលេងល្បែងតាមអ៊ិនធើណែតនៅកន្លែងកាហ្វេ។​

ការលេងល្បែងតាមអ៊ិនធើណែត ហ្វីលីពីនគឺជាប្រទេសមួយល្បី នៅអាស៊ី ហើយទាក់ទាញជនបរទេសទៅលេងល្បែងនៅទីនោះ តាមរយៈក្រុមហ៊ុនជួយសម្របសម្រួល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ