ជប៉ុនបង្កើនថវិកាលើវិស័យយោធាខណៈប្រទេសជិតគំរាមកំហែង

រដ្ឋាភិបាលជប៉ុនរបស់លោក ហ្ស៊ីន ហ្សូអាបេ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបង្កើនថវិកាលើវិស័យការពារជាតិ​ ដែលការបង្កើនឡើងនេះ ស្របពេលដែលចិន និង កូរ៉េខាងជើងជាប្រទេសជិតខាងរបស់ខ្លួន​កំពុងតែពង្រីកកម្លាំងទ័ព។​

ចិនកំពុងពង្រីកម្លាំងទ័ពរបស់ខ្លួននៅសមុទ្រខាងកើតជាប់​ជប៉ុន  ចំណែក​កូរ៉េខាងជើងកំពុងពង្រីការបាញ់មីស៊ីលឆ្លងទ្វីប និង នុយក្លេអ៊ែដែលគំរាមកំហែងដល់ប្រទេសជប៉ុន។​

គណៈរដ្ឋមន្ត្រីរបស់អាបេ កាលពីថ្ងៃព្រហស្បតិ៍នេះ​ បានចុះហត្ថលេខាអនុម័ត បង្កើនកញ្ចប់ថវិកា១,៤% ដែលចំណាយប្រមាណ​៤៣,៦៦ពាន់លានដុល្លារលើវិស័យយោធា ចាប់ផ្តើម​ពីថ្ងៃទី១ខែមេសាឆ្នាំក្រោយ។ ​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

ប្រសិនបើបានអនុម័តដោយសមាជិកសភាដែល ដែលគេមើលឃើញថា កំពុង​គ្រប់គ្រងដោយ​គណបក្សប្រជាធិបតេយ្យសេរីនោះ វានឹងក្លាយជាការកើនឡើងនៃការចំណាយប្រចាំឆ្នាំជាប់គ្នាលើកទីប្រាំ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ