ភ្ញៀវទេសចរនៅមីយ៉ាន់ម៉ាកើនឡើងខ្ពស់ក្រោយពេលដូររបបដឹកនាំ

វិស័យទេសចរណ៍នៅមីយ៉ាន់ម៉ាមានការរីកចម្រើនខ្លាំងក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ គឺភ្ញៀវសំរុកចូលទស្សនាច្រើន ក្រោយពេលដែលប្រទេសនេះដូររូបភាពនៃការដឹកនាំពីយោធាមករដ្ឋាភិបាលពាក់កណ្តាលស៊ីវិល និងមួយរយៈកាលចុងក្រោយនេះកាន់តែកើនឡើងទៀតក្រោយពេលទទួលបានរមេដឹកនាំ​ដ្ឋាភិបាលថ្មី។​

ក្រសួងសណ្ឋាគារនិងទេសចរណ៍របស់មីយ៉ាន់ម៉ាបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១១មានភ្ញៀវទេសចរចំនួន ៨០០ ០០០នាក់ នៅឆ្នាំ​២០១៥មានជាង៤លាន៦សែននាក់ ហើយគិតសម្រាប់ឆ្នាំ២០១៦នេះ មានជាង៦លាននាក់។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia។​

បើទោះជាប្រទេសនេះហាក់ត្រៀមខ្លួនជាស្រេចក្នុងការរៀបចំវិស័យទេសចរណ៍ តែនៅចំណុចមួយចំនួន​មិនទាន់ច្បាស់លាស់ គឺប្រទេសនេះត្រៀមរៀបចំធនធានធម្មជាតិ​សម្រាប់ទាក់ទាញ តែត្រូវការកម្លាំងពលកម្មជំនាញបន្ថែមសម្រាប់អភិវឌ្ឍន៍។

តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា កាលពីឆ្នាំមុន​វិស័យទេសចរណ៍មានទឹកប្រាក់​ប្រមាណ​២,១ ពាន់លានដុល្លារ ហើយបានជួយជំរុញសេដ្ឋកិច្ចមីយ៉ាន់ម៉ាឲ្យរីកចម្រើន​៤ភាគរយ។​ ប៉ុន្តែកត្តាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និង ធនធានមនុស្សនៅតែជាឧបសគ្គដល់វិស័យទេសចរណ៍ក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ