អាជ្ញាធរ​ហ្វីលីពីន​រឹប​អូស​ថ្នាំ​​ញៀន​ជាង​កន្លះ​តោន ចាប់​ខ្លួន​៦​នាក់

ប៉ូលិស​ហ្វី​លីពីន​ពេល​បង្ក្រាប​គ្រឿង​ញៀននៅសង្កាត់ San Juan ក្នុងទីក្រុងម៉ានី (រូបភាពពី​ទី​ភ្នាក់​ងារ​ Reuters )

អាជ្ញាធរ​​ហ្វីលីពីន​ បាន​ចាប់​ខ្លួន​មនុស្ស ៦​នាក់ និង​រឹប​អូស​បាន​ថ្នាំ​ញៀន​មាន​តម្លៃ ៦៧​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​នោះ​គឺ​ជា​ការ​បង្ក្រាប​ថ្នាំ​ញៀន​ដ៏​ធំ​បំផុត​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​នៃ​ការិយាល័យ​ស៊ើប​អង្កេត​ជាតិ ដែល​បាននិយាយ​ថា ប៉ូលិស​បាន​ចូល​ទៅ​បង្ក្រាប​ដោយ​ស្ងប់​ស្ងាត់​នៅ​សង្កាត់​ San Juan ក្នុងទីក្រុង​ម៉ានីល និង​បាន​ចូល​ឃើញ​គ្រឿង​ញៀន ៥៦០​គីឡូ​ក្រាម។

ប៉ូលិស​និយាយ​ថា នៅ​ពេល​ប៉ូលិស​ឆ្មក់​ចូល​បង្ក្រាប មនុស្ស ៦​នាក់​ ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ក្នុង​នោះ​មាន​ជន​ជាតិ​ហ្វីលីពីន និង​ជន​ជាតិចិន។

ការរឹប​អូស​នេះ នឹង​ក្លាយ​ជា​កម្លាំង​ជំរុញ​មួយ​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក៕

មនុស្ស​ជាង ៦​ពាន់​នាក់​ហើយ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន ចាប់​តាំង​លោក ឌូទើតេ ឡើង​កាន់​តំណែង​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ