ព្យុះ​ទីហ្វុង​បង្ខំ​ហ្វីលីពីន​ឲ្យ​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល

នៅ​ឯ​ប្រទេស​ហ្វីលីពីន អាជ្ញាធរ​បាន​ប្រកាស​ប្រាប់​ប្រជាជន​រាប់​ម៉ឺន​នាក់ ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ថ្ងៃ​​នេះ​ ខណៈ​ដែល​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​ក្លា​មួយ កំពុង​តែ​គំរាម​កំហែង​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​នេះ នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព្យុះ​ទីហ្វុង​ណុងថេន (Nock-Ten) ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​បក់​បោក​ក្នុង​ល្បឿន ២២២​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​វា​ចូល​ទៅ​ដល់​កោះ​កាតាដួន ជា​កោះ​ដាច់​ស្រយាល​មួយ​ដែល​មាន​ប្រជាជន ២៥​ម៉ឺន​នាក់។

ព្យុះ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បោក​បក់​ទៅ​ដល់​កោះ​លូហ្សូន និង​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ។ តំបន់​កសិកម្ម Bicol ដែល​មាន​ប្រជាជន ៥​លាន ៥​សែន​នាក់ គឺ​ជា​តំបន់​ដែល​រង​ខ្យល់​ព្យុះ​ចំនួន ២០​លើកមុន​គេ ដែល​តែង​តែ​បក់​បោក​លើ​ប្រទេស​ជុំ​​​​វិញ​​ទៅ​ដោយ​ជួរ​ភ្នំ​មួយ​នេះ នៅ​រៀង​រាល់​ឆ្នាំ។

ព្យុះ​មាន​កម្លាំង​បក់​បោក​ខ្លាំង​បំផុត និង​កំណាច​បំផុត គឺ​ព្យុះ​ហៃយ៉ាន ដែល​បាន​សម្លាប់​មនុស្ស ៧៣៥០​នាក់ ហើយ​បាន​បំផ្លិច​បំផ្លាញ​ទីប្រជុំ​ជន​នានា​ទាំង​ស្រុង នៅ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៣កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ