មន្ត្រី​បក្ស​កាន់​អំណាច​​ចោទVOAថា ផ្សាយ​បំភ្លើស​ការពិត ខុស​វិជ្ជា​ជីវៈ

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ឬ VOA បានផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា “មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ព្រមាន​អំពី​លទ្ធភាព​ចាញ់​ឆ្នោត បើ​មន្ត្រី​បក្ស​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ” ដែល​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រសួង​បរិស្ថាន​ផង​ដែរ។

VOA បាន​ផ្សាយ​ថា ការ​ព្រមាន​នោះ​ធ្វើ​ឡើង​ដោយ​លោក ប៊ិន ឈិន ឧ​បនាយករដ្ឋ​មន្ត្រី​ប្រចាំការ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ប៊ិន ឈិន បាន​ប្រតិកម្ម​តប​ថា ការ​ផ្សាយ​របស់​វិទ្យុ​​មួយ​នេះ គឺ​ជា​ការ​ផ្សាយ​បំភ្លើស​ខុស​ពី​ការ​ពិត ក្នុង​ចេតនា​ទុច្ចរិត បំពុល​បរិយាកាស​នយោបាយ​កម្ពុជា។

ចំណែក​ក្រសួង​បរិស្ថានក៏​បាន​បង្ហាញ​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ VOA ផង​ដែរ ដោយ​ថា អ្វី​ដែល​វិទ្យុ​មួយ​នេះ​ផ្សាយ​នោះ គឺ​ជា​ការ​បក​ស្រាយ​បំភ្លៃ​ន័យ​ដើម ដើម្បី​បម្រើ​និន្នាការ​នយោបាយ​ផ្ទាល់​ខ្លួន ហើយ​ក្រសួង​ចាត់​ទុក​ថា​ជា​ការ​ប្រាស​ចាក​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សារព័ត៌មាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ