បំផ្ទុះ​គ្រាប់​រំសេវ​នៅ​ជិត​វិហារ​កាតូលិក​មួយ​នៅ​ហ្វីលីពីន​របួស​មនុស្ស​១៣​នាក់

នៅ​ឯ​ប្រទេស​ហ្វីលីពីន អាជ្ញាធរ​និយាយ​ថា ការ​បំផ្ទុះ​មួយ បាន​កើត​ឡើង​នៅ​ក្នុង​រថយន្ត​ប៉ូលិស​មួយ​នៅ​ខាង​ក្រៅ​វិហារ​កាតូលិក នៅភាគ​ខាង​ត្បូង​ប្រទេស​នេះ កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ បណ្ដាល​ឲ្យ​របួស​មនុស្ស ១៣​នាក់ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ប៉ូលិស​ម្នាក់​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បន្ត​ថា ការ​បំផ្ទុះ​នោះ បាន​ប៉ះ​ពាល់​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ចូល​ក្នុង​វិហារ នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ឯ​ទីប្រជុំ​ជន Midsayap។

បុព្វជិត Jay Virador បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​បំផ្ទុះ​នោះ​បាន​កើត​ឡើង​ប្រហែល ៣០​ម៉ែត្រ​ពី​ច្រក​ចូល​ព្រះវិហារ និង​បង្ក​ភាព​តក់​ស្លុត​ដល់​អ្នក​នៅ​ទីនោះ។

ប៉ូលិស​តំបន់ បាន​បញ្ជាក់​ថា ការ​បំផ្ទុះ​នោះ​កើត​ចេញ​ពី​ឧបករណ៍​រំសេវ​ផ្ទុះ​ដែល​គេ​មិន​អាច​កំណត់​បាន​ឲ្យ​ជាក់​លាក់​នោះឡើយ។

មនុស្ស ១៣​នាក់ បាន​រង​របួស​ដោយសារ​បំផ្ទុះ​នោះ ហើយ​ត្រូវ​បាន​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជិត​ៗនោះ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ប៉ូលិស​ម្នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ