យន្តហោះ​យោធា​រុស្ស៊ី​ធ្លាក់​ជិត​ស៊ីរី​ សង្ស័យ​ស្លាប់​មនុស្ស​ទាំង​អស់

យន្តហោះ​យោធា​រុស្ស៊ី​មួយ​គ្រឿង​ផ្ទុក​មនុស្ស ៩២​នាក់ បាន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ ក្នុង​ពេល​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ស៊ីរី ដោយ​មិន​រំពឹង​ថា មាន​អ្នក​នៅ​រស់​មាន​ជីវិត​នោះ​ឡើយ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បានដក​ស្រង់​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី នៅ​ថ្ងៃ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ីដែល​បាន​ដក​ស្រង់​ប្រភព​សន្តិសុខ​មិន​បញ្ជាក់​ឈ្មោះ បាន​ផ្សាយ​ថា យន្តហោះ​ TU-154 បាន​ធ្លាក់​ក្នុង​សមុទ្រ នៅ​ជិត​កំពង់ផែ​ស៊ូឈី នៅ​ភាគ​ខាង​ត្បូង​រុស្ស៊ី បន្ទាប់​ពី​បាត់​ខ្លួ​ន​ពី​រ៉ាដា។

យន្ត​ហោះ​នោះ បាន​ដឹក​បុគ្គលិក​ និង​សមាជិក​ក្រុម​សិល្បករ​យោធារុស្ស៊ី ហើយ​ហោះ​ហើរ​ទៅ​កាន់​មូលដ្ឋាន​កង​ទ័ព​អាកាស​​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ផ្ដល់​ភាពរីក​រាយដល់​បុគ្គលិក​យោធា អំឡុង​បុណ្យ​ចូល​ឆ្នាំ​សកល។

យន្តហោះ​នោះ​ផ្ទុក​អ្នក​ដំណើរ ៨៤​នាក់ និង​បុគ្គលិក ៨​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​កាសែត​រុស្ស៊ី​ចំនួន ៩​នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ