រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ថា​នឹង​ចូល​ស្រាវ​ជ្រាវ​ការិយាល័យ​ប្រធានាធិបតី

ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ(រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង រដ្ឋ​អាជ្ញា​ពិសេស​ទទួល​បន្ទុក​ស៊ើប​អង្កេត​រឿង​អាស្រូវ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​គ្មាន​ជម្រើស​នោះ​ឡើយ ប៉ុន្តែ នឹង​ចូល​ស៊ើប​អង្កេត​ការិយាល័យ​ប្រធានាធិបតី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់។

ក្រុម​រដ្ឋ​អាជ្ញា​ពិសេស កំពុង​ស៊ើប​អង្កេត​លើ​ការចោទ​ថា អ្នកស្រី ផាក បាន​សម​គំនិត​គ្នា​ជាមួយ​មិត្តគឺ​អ្នកស្រី ឆយ ស៊ុនស៊ីល និង​ក្រុម​ជំនួយការ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន​ធំៗ ឲ្យ​បរិច្ចាគ​ប្រាក់​ចូល​មូលនិធិ​នានាដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គាំ​ទ្រ​គំនិត​ផ្តួច​ផ្ដើម​ខាង​គោល​នយោបាយ​របស់​អ្នក​ស្រី ផាក។

បើតាម Reuters ក្រុម​រដ្ឋ​អាជ្ញា​និយាយ​ថា ពួកគេ​ត្រូវ​តែ​ចូល​ទៅ​ការិយាល័យ​ប្រធានាធិបតី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ពួកគេ។ ប៉ុន្តែ ការិយាល័យ​ប្រធានាធិបតី បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល។

អ្នកស្រី ផាក មាន​បុព្វ​សិទ្ធិ​រួច​ផុត​ពី​ការ​កាត់​ទោស ដរាប​ណា​អ្នកស្រី​នៅ​កាន់​តំណែង​នៅ​ឡើយ បើទោះបី​អំណាច​របស់​អ្នកស្រី ត្រូវ​បាន​ដក​ហូត​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ