កាំកុងត្រូល​ប្រកាស​ឲ្យ​ឈប់​បរិភោគ​ដំឡូង​បំពងមាន​ផ្ទុក​បាក់តេរី​បង្ក​ជំងឺ​គ្រុន​ពោះវៀន

អាជ្ញាធរ​កាំកុងត្រូល​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាជន​កម្ពុជា កុំ​បរិភោគ​ផលិត​ផល​ដំឡូង​បំពង​របស់​ក្រុមហ៊ុន Old Dutch Foods Inc. of St. Paul, MN ដោយអះអាង​ថា ផលិត​ផល​ដំឡូង​បំពង​នេះ អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​លើក​ឡើង​ថា អាជ្ញាធរ​គ្រប់​គ្រង​ឱសថ និង​ម្ហូប​អាហារ​អាមេរិក បាន​រក​ឃើញ​ថា ផលិត​ផល​ដំឡូង​បំពង​របស់​ក្រុមហ៊ុន​ខាង​លើ ផ្ទុក​ទៅ​ដោយ​បាក់តេរី​សាល់ម៉ូណេឡា(Salmonella) ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​គ្រុន​ពោះ​វៀន។

ស្ថាប័ន​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​កំពុង​ចាត់វិធានការណ៍​ដើម្បី​ទប់​ស្កាត់ចរាចរណ៍​ផលិត​ផល​នេះ​នៅ​លើ​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ