ធនាគារ​កណ្ដាល​កម្ពុជាថា វិស័យ​ធនាគារ​រក្សា​បាន​ជំហរ​រឹងមាំ​ជាមួយ​កំណើន​ប្រាក់​កម្ចីនិង​បញ្ញើ

ធនាគារ​កណ្ដាល​កម្ពុជា បាន​​ប្រកាស​ថា វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​ជំហរ​រឹង​មាំ ដែល​ធនាគារ​នេះ​ថា បាន​ចូល​រួម​ចំណែក​គាំ​ទ្រ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។

ក្នុង​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៦ និង​ទស្សន​វិស័យ​ឆ្នាំ​២០១៧ ធនាគារ​ជាតិ​កម្ពុជា បាន​និយាយ​ថា ទ្រព្យ​សកម្ម​ក្នុង​វិស័យ​ធនាគារ បាន​កើន​ឡើង​ដល់​ទៅ ២៧.៨​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​មាន​កំណើន​ដល់​ទៅ ១៧.៤​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​កន្លង​មក។

ស្ថាប័ន​គ្រប់​គ្រង​វិស័យ​ធនាគារ​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ទំហំ​កម្ចី​ឥណទាន​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ ១៧.៦​ពាន់​លាន​ដុល្លារ ជាមួយ​អត្រា​កំណើន ១៨.៣​ភាគរយ ខណៈ​ដែល​ទំហំ​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ កើន​ឡើង​ដល់​ទៅ ១៥.៤​ពាន់​លាន​ដុល្លារ ឬ​មាន​កំណើន ២០.៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក។

ជាមួយ​កំណើន​បែប​នេះ ធនាគារ​ជាតិ​កម្ពុជា បាន​សន្និដ្ឋាន​ថា ស្ថានភាព​វិស័យ​ធនាគារ​ នៅ​តែ​បន្ត​រឹង​មាំ​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ