វៀតណាមកំពុងពិចារណាក្នុងការដំឡើងពន្ធដើម្បីដោះស្រាយបំណុល

មន្ត្រីជាន់ខ្ពស់របស់ក្រសួងផែនការ និង ការវិនិយោគរបស់វៀតណាម​លោក​ Đặng Đức Anh​(រូប​ភាព​ពី​ទីភ្នាក់​ងារ​​សារព័ត៌មានVietnam News)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមថ្លែងថា រដ្ឋាភិបាលកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន ក្នុងការដំឡើងពន្ធដារ ដើម្បីដោះស្រាយបញ្ហាបំណុល និង ការចំណាយលើគម្រោងរបស់រដ្ឋ ដែលកំពុងដាក់សម្ពាធខ្លាំងលើសកម្មភាពរបស់រដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងផែនការ និង ការវិនិយោគរបស់វៀតណាម​លោក​ Đặng Đức Anh ថ្លែងថា បំណុលសាធារណៈរបស់រដ្ឋាភិបាលគិតត្រឹមឆ្នាំ២០១៦នេះ មានជិត​៦៥ភាគរយ នៃចំណូលក្នុងស្រុកសរុប(GDP)។ លោក​បន្តថា តាមការអនុម័តរបស់សភា គឺអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីបុលបរទេសតែត្រឹម​៥៣,១ ភាគរយនៃចំណូលក្នុងស្រុកសរុបតែប៉ុណ្ណោះ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​Vietnam News។​

របាយការណ៍របស់រដ្ឋាភិបាលវៀតណាម​បានលើកឡើងថា ការកើនឡើងបំណុលនេះ ដោយសារតែចន្លោះឆ្នាំ២០១១ ដល់២០១៥ សេដ្ឋកិច្ចមានកំណើនតិចតួច ហើយការចំណាយរបស់រដ្ឋាភិបាលលើសផែនការ។​

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ និង ការវិនិយោគថ្លែងថា ពេលនេះ រដ្ឋាភិបាលកំពុងតែខិតខំរកមធ្យោបាយដោះស្រាយ គឺមានការត្រួតពិនិត្យឡើងវិញលើគម្រោងអភិឌ្ឍន៍របស់រដ្ឋាភិបាល​២០១៦ ដល់​២០២០។ មន្ត្រីរូបនេះ ថ្លែងបញ្ជាក់ថា មិនមានជម្រើសអ្វីក្រៅពីការដំឡើងពន្ធដារនោះទេ ប៉ុន្តែការដំឡើងពន្ធនោះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ