លោក បាន គីមូន ជប់​លៀង​ចាក​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (រូបភាពពីទី​ភ្នាក់​ងារ​ AFP)

​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក បាន គីមូន បាន​រៀបចំ​ពិធី​ចាក​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ ដោយ​ចាត់​ទុក​ការ​កាន់​តំណែង ២​អាណត្តិ​របស់​លោក​នៅ​ស្ថាប័ន​ពិភព​លោក​មួយ​នេះ ជា​រឿង​និទាន។

អំឡុង​ពិធី​ជប់​លៀង​ជូន​លោក​នោះ លោក បាន គីមូន ​បាន​ថ្លែង​បែប​កំប្លែង​ទៅ​កាន់​បុគ្គលិក​ និង​សហការី​ថា លោក​មាន​អារម្មណ៍​ថា ដូច​ស៊ិនដេរ៉េឡា។ លោក​បន្ត​ថា​ ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ​ហើយ។

ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ អតីត​នាយករដ្ឋមន្ត្រី​ព័រទុយកាល់ លោក អង់តូនីញ៉ូ ហ្គុយទ័ររ៉េស អាយុ ៦៧​ឆ្នាំ នឹង​ឡើង​កាន់​តំណែង​បន្ត​ពី​លោក បាន គីមូន។

លោក ហ្គុយទ័ររ៉េស គឺ​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ ដែល​បាន​ឡើង​ទៅ​ដឹកនាំ​អង្គការ​សហ​ប្រជាជាតិ ស្នង​តំណែង​បន្ត​ពី​លោក បាន គីមូន សម្រាប់​អាណត្តិ​រយៈ​ពេល ៥​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ