ចិន​ប្រកាស​បិទ​ទ្វារ​ទីផ្សារ​ជំនួញ​ភ្លុក​សត្វ​នៅ​ចុង​ឆ្នាំ​២០១៧

រូប​ព្រះ​ដែល​គេ​យក​​ភ្លុក​សត្វធ្វើ​(រូបភាពពីទីភ្នាក់​ងារ​Channel News Asia)

រដ្ឋាភិបាល​ចិន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​នេះ​នឹង​បិទ​ការ​ជួញ​ដូរ​ភ្លុក​ដំរី​នៅ​ក្នុង​ស្រុក​ទាំង​ស្រុង​នៅ​ក្នុង​រយៈ​ពេល ១​ឆ្នាំ ដែល​ការ​សម្រេច​នេះ នឹង​បិទ​ទ្វារ​សម្រាប់​ការ​នាំ​ចូល​ភ្លុក​ដំរី​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​ប្រឹក្សា​រដ្ឋ​ចិន បាន​និយាយ​ក្នុងសេចក្ដី​ជូន​ដំណឹង​មួយ​ថា ការ​ហាម​ឃាត់​ទាំង​ស្រុង​នេះ នឹង​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៧​ខាង​មុខ។ រោងចក្រ និង​ហាង​នានា នឹង​ត្រូវ​បិទ​ទ្វារ​របស់​ខ្លួន ហើយ​ប្រគល់​អាជ្ញា​ប័ណ្ណ​របស់​ពួកគេ នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។

បើ​តាម Reuters ក្រុម​អភិរក្ស​សត្វ​ព្រៃ បាន​សាទរ​ចំពោះ​ការ​ហាម​ឃាត់​នេះ ដោយ​ចាត់​ទុក​ជា​ការ​អភិរក្ស​ធំ​បំផុត​នៅ​ឆ្នាំ​ថ្មី។ ក្រុម​បរិស្ថាន និយាយ​ថា ភ្លុក​សត្វ​អាច​ចាត់​ទុក​ថា​ស្រប​ច្បាប់ ដរាប​ណា​ការ​ជួញ​ដូរ ត្រូវ​បាន​គេ​ផ្ដល់​អាជ្ញា​ប័ណ្ណ​លក់​នៅ​តាម​ដង​ផ្លូវ និង​លើ​អ៊ីនធឺណិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ