តួកគី​កំពុង​តាម​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាញ់​រះ​ក្នុង​ក្លឹប​សម្លាប់​មនុស្ស​៣៩​នាក់

រហូត​មក​ដល់​ថ្ងៃ​នេះ អាជ្ញាធរ​តួកគី​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​បាញ់​រះ​សម្លាប់​មនុស្ស ៣៩​នាក់ ក្នុង​នោះ​មាន​ទាំង​ជន​បរទេស​ជាច្រើន​នាក់​ផង​ដែរ នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល នៅ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បន្ទាប់​ពី​រង​អំពើ​ហិង្សា​បង្ហូរ​ឈាម​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ប្រធានាធិបតី​តួកគី លោក តាយីប អឺដូហ្គេន បាន​និយាយ​ថា អំពើ​ហិង្សា​នេះ​មាន​បំណង​បង្ក​ចលា​ចល​ប៉ុន្តែ លោក​ប្ដេជ្ញា​ថា តួកគី​នឹង​មិន​ចុះ​ចាញ់​ចំពោះ​ការ​គំរាម​កំហែង​បែប​នេះ​ឡើយ។

ការ​បាញ់​រះ​នៅ​ក្លឹប​កម្សាន្ត​នេះ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ឆ្នាំ​២០១៧​ចូល​មក​ដល់​​បាន​ត្រឹម​តែ ៧៥​នាទី​ប៉ុណ្ណោះ ខណៈ​មនុស្សម្នា​កំពុង​ឆ្លង​ឆ្នាំ​ចាស់​​ឈាន​ចូល​ឆ្នាំ​ថ្មី ដែល​ឆ្នាំ​ចាស់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់​នៅ​ក្នុង​អំពើ​ហិង្សា​វាយ​ប្រហារ​នានា និង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច។

នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ប៉ូលិស​ម្នាក់ និង​ជន​ស៊ីវិល​ម្នាក់ នៅ​ច្រក​ចូល​ក្លឹប ហើយ​បន្ទាប់​មក បាន​បាញ់​រះ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​កំពុង​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ក្លឹប​នោះ ជា​ទី​ដែល​ទូរទស្សន៍ NTV ផ្សាយ​ថា មាន​មនុស្ស​ដល់​ទៅ ៧០០​នាក់​ឯណោះ។

ទូរទស្សន៍​ បានរាយការណ៍​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​ប្រហែល ១២០ ទៅ ១៨០​គ្រាប់ នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៧​នាទី​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ