ភូមា​គ្រោង​ស៊ើប​អង្កេត​លើ​ប៉ូលិស​រំលោភ​បំពាន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

រដ្ឋាភិបាល​ភូមា នៅ​ថ្ងៃ​នេះ បាន​សន្យា​ស៊ើប​អង្កេត​ទៅ​លើ​វីដេអូ​មួយ ដែល​បង្ហាញ​ប៉ូលិស​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​ស៊ីវិល​រ៉ូហ៊ីងយ៉ា ដោយ​វា​បង្ហាញ​ថា អាជ្ញាធរ​អាច​បាន​រំលោភ​បំពាន​ទៅ​លើ​ក្រុម​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើតាម AFP មនុស្ស​រាប់​ម៉ឺន​​នាក់​មក​ពី​តំបន់​ជន​ជាតិ​ភាគ​តិច បាន​រត់​ភៀស​ខ្លួន​គេច​ចេញ​ពី​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​នៅ​តាម​ព្រំដែន។

ប្រទេស​បង់ក្លាដែស​និយាយ​ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល ៥​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ឆ្លង​ដែន​ក្នុង​រយៈ​ពេល​ជាង ២​ខែ​មក​នេះ។ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាច្រើន រងង​ការ​រំលោភ​ផ្លូវ​ភេទ ឃាតកម្ម និង​ឆក់​ប្លន់ នៅ​ក្រោម​កង​កម្លាំង​សន្តិសុខ​របស់​ភូមា។

រឿង​រ៉ាវរបស់​ពួកគេ បាន​ជំរុញ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល ហើយ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​បាន​គេ​ចោទ​ថា មិន​បាន​ខិត​ខំ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ជួយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នោះ​ឡើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ