ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ត្រូវបានបង្ខំឲ្យដកផែនការលុបចោលបទបញ្ជាផ្ទៃក្នុងសភានៅថ្ងៃនេះ ខណៈលោក ដូណាល់ ត្រាំ បញ្ឆេះកំហដឹងដាក់ពួកគេចំពោះជំហរបែបនេះ នៅក្នុងការប៉ះទង្គិចគ្នាជាមួយប្រធានាធិបតីជាប់ឆ្នោតរូបនេះ នៅថ្ងៃសភាស្បថចូលកាន់តំណែង។
នៅពេលលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ ក្រុមសាធារណរដ្ឋនឹងគ្រប់គ្រងទាំងសភា និងសេតវិមានជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧ ដោយបន្តគ្រប់គ្រងទាំងព្រឹទ្ធសភា និងរដ្ឋសភា នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងមក។
ក្រុមមេដឹកនាំបក្សសាធារណរដ្ឋ គ្រោងនឹងបញ្ចេញគោលនយោបាយបែបអភិរក្សនិយម ក្នុងនោះមានការកាត់បន្ថយពន្ធ ការលុបចោលបទប្បញ្ញត្តិនានា និងការលុបចោលច្បាប់សុខមាលភាពរបស់ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា៕









