មន្ត្រី​ពន្ធដារ​នឹង​ចុះ​ផាក​ពិន័យ​រថយន្ត​អត់​បង់​ពន្ធ​ចាប់​ពីសប្ដាហ៍​ក្រោយ

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

មន្ត្រី​ពន្ធដារ​កម្ពុជា នឹង​ចុះ​ត្រួត​ពិនិត្យ​លើ​យានយន្ត និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ហើយ ដើម្បី​ផាក​ពិន័យ​ចំពោះ​រថយន្ត​ទាំង​ឡាយ​ដែល​ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​មុន​ថ្ងៃ​កំណត់។

ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​អស់ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​បន្ទាប់​មក អគ្គ​នាយកដ្ឋាន​ពន្ធដារ នឹង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យយានយន្ត​ដែល​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ។

អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​នឹង​ចុះ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​នេះ​តទៅ នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ