ស្ត្រីខ្មែរ៧នាក់​ដែលគេជួញដូរទៅប្រទេសជប៉ុនត្រូវបានជួយសង្គ្រោះ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រកាសថា ស្ត្រីខ្មែរ៧នាក់ដែលចាញ់បោកមេខ្យល់យកទៅលក់ដើម្បីឲ្យបម្រើផ្លូវភេទនៅប្រទេសជប៉ុន ត្រូវបានមន្ត្រីទូតជួយសង្គ្រោះនិងរៀបចំឲ្យវិលត្រឡប់​មកប្រទេសកម្ពុជា។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា ស្ត្រីខ្មែរទាំង៧នាក់នោះ មានស្រុកកំណើតនៅ ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តតាកែវ។​

ក្រសួងបញ្ជាក់ថា មេខ្យល់និងបុរសជាជនជាតិជប៉ុនម្នាក់សន្យាជួយរកការងារឲ្យស្ត្រីខ្មែរទាំង៧នាក់ ដោយផ្តល់ប្រាក់ខែខ្ពស់ ពេលទៅធ្វើការនៅភោជនីយដ្ឋានមួយនៅក្នុងខេត្ត Gunma របស់ជប៉ុន ប៉ុន្តែពេលទៅដល់ទាំងនេះត្រូវបានគេបង្ខំឲ្យបម្រើផ្លូវភេទភ្ញៀវភោជនីយដ្ឋានដោយមិនផ្តល់ប្រាក់កម្រែ។​

ស្ត្រីខ្មែរទាំង៧នាក់ត្រូវបានមេខ្យល់រត់ការឲ្យចាកចេញពីកម្ពុជាទៅជប៉ុន​កាលពីខែវិច្ឆិកាឆ្នាំ២០១៦។ ក្នុងចំណោមនោះម្នាក់បានដល់កម្ពុជាវិញ​កាលពីខែធ្នូ ឆ្នាំ២០១៦ និង៦នាក់ទៀតមកដល់នៅខែមករានេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ