គ.ជ.ប ស្ទាក់ស្ទើរជំរុញរកឯកសារចូលសញ្ជាតិដើម្បីលុបឈ្មោះវៀតណាមចេញពីបញ្ជីបោះឆ្នោត

គ.ជ.ប

គ.ជ.ប ហាក់បង្ហាញភាពស្ទាក់ស្ទើរ ពីការជំរុញឲ្យស្វែងរកឯក​សា​រប​ញ្ជា​ក់​ ​ពីការចូលសញ្ជាតិ ដើម្បីលុ​ប​ឈ្មោះ​​មនុស្សមួយចំនួនចេញពីបញ្ជីបោះឆ្នោត ដែលគេប្តឹង​ចោទ​ថា ​​ជា​​​​ជ​នវៀត​ណាមកាន់អត្ត​ស​ញ្ញា​​​​ណ​​​​​​ប័​ណ្ណ​​​ខ្មែរគ្មានព្រះរាជក្រិត្យបញ្ជាក់ពីការចូលសញ្ជាតិនោះ ដោយអះអាង​ថាមិន​មែនជា​សមត្ថកិច្ច របស់​ខ្លួន​។​

ក្នុងសន្និសិទសារព័ត៌មាននៅស្នាក់ការកណ្តាល នាថ្ងៃទី១៩ខែមករានេះ សមាជិក គ.ជ.ប លោក មាន សទិ អះ​​​អា​​​ងថា ការជំរុញណាមួយ ឲ្យ គ.ជ.ប ស្វែងរកឯកសារពាក់ព័ន្ធទៅនឹងការចូលសញ្ជាតិ ឬក៏អត់ ដើ​ម្បី​ បា​​នលុ​​ប​ឈ្មោះមនុស្សមួយចំនួនចេញពីបញ្ជីបោះឆ្នោត តាមពាក្យ​បណ្តឹង របស់​គណ​បក្សប្រឆាំ​ង​នោះ​​ លោ​កថា មិនមែនជាការងារស្នូលរបស់ គជប ទេ។ប៉ុន្តែលោកថា គ.ជ.ប បា​នទាក់ទង​ដោយផ្ទា​ល់មា​ត់ ​ទៅ​​ក្រសួងមហាផ្ទៃ។

លោកថា៖«ការដកហូតសិទ្ធិ របស់ពលរដ្ឋមួយៗមិនមែនជារឿងធម្មតាទេ មិនមែនធ្វើ​ដោយកុំព្យូទ័រ​ថាមានមិនគ្រប់ ឬមានគ្រប់យើងដកបានទេ ។គាត់ [ក្រសួងមហាផ្ទៃ​]ថាគាត់ត្រូវចុះមូ​លដ្ឋានស្វែងរ​កប្រភព​ដើម ស្វែងរកបញ្ហាទាំងអស់ហ្នឹង ទើបអាចដោះបាន។ ដូច្នេះហើយ​ដោយសាម​ហាផ្ទៃ​គាត់មានរយៈពេលយូ ក្នុងរយៈ​ពេល២ទៅ៣ថ្ងៃដូច្នេះហើយ យើងត្រូវដោះស្រាយបណ្តឹងហ្នឹង ដោ​យពឹងផ្អែកទៅ​លើអង្គច្បាប់»។

ការអះអាងបែបនេះ របស់លោក មាន សទិ ឆ្លើយតបនឹងសំនួរVODដែលសួរថា តើគ.ជ.ប នឹងស្នើទៅ​ក្រសួងពាក់ព័ន្ធឲ្យបញ្ជូនទិន្ន័យ ជនបរ​ទេ​ស​​ ដែ​ល​បា​ន​ចូ​​ល​ស​ញ្ជា​​តិត្រឹមត្រូវ មកផ្ទៀងផ្ទាត់នឹងឈ្មោះ ដែលគណបក្សនយោ​បា​​យ​​ប្តឹងសុំឲ្យ​​លុបឈ្មោះ​ ចេញពីប​ញ្ជី​បោះ​ឆ្នោត ដែលគេចោទថា ជាជនជាតិវៀត​ណាម កាន់អត្ត​សញ្ញាណប័ណ្ណ ដោយគ្មាន​ព្រះ​​រាជ​ក្រឹត្យដែរឬទេ។

បើតាមលោក មាន សទិ គិតត្រឹមថ្ងៃទី១៩ខែមករានេះ គជប ទទួលបានពាក្យបណ្តឹងចំនួន ១២៨ ក្នុង​នោះ ១២៥ បានប្តឹងជំទាស់ឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដោយចោទថា ពួកគេជា​​ជន​ជា​​តិ​​​​វៀ​​ត​​​​ណាម ។

បើតាមលោក មាន សទិ សវនាការ៣ថ្ងៃមកនេះ​ គជប បានច្រានលោក​បណ្តឹងជំ​ទាស់រ​បស់គ​ណបក្ស​ស​ង្គ្រោះ​ជាតិចំនួន៣៩ ដែលស្នើឲ្យលុបឈ្មោះ​មនុស្សចំនួន៧៥៩នាក់ ។

ការ​​ច្រា​នចោលនោះ លោក មាន សទិ អះអាងថា ដោ​យ​ភាគី​ដើម​បណ្តឹ​​​​ង​ គ្មានឯក​សា​​រ​​​ប​​ញ្ជាក់ ឲ្យក្រុមប្រឹ​ក្សា​​ជំ​នុំជម្រះ របស់ គ.ជ.ប ជឿបាន ថា​អ្នកទាំងនោះ  ជាជនជាតិវៀតណាម ដូចការចោ​ទប្រកាន់ និង​ថា​មិ​ន​បានចូ​លសញ្ជាតិត្រឹមត្រូវជាដើម ។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា អះអាងថា គ.ជ.ប នឹងធ្វើកិច្ច​នេះតាម​​ឆន្ទៈ​ដែ​លអា​ចធ្វើ​បានប៉ុណ្ណោះ ដោយថាច្បាប់មិនបានតម្រូវ ឲ្យគ.ជ.ប ស្វែងរកឯកសារនានា និងលិខិត​បញ្ជាក់ពី​ការចូលសញ្ជាតិនោះទេ។

លោក សោម សូរីដា អះអាងទៀតថា ឯកសារទាំងនោះ គឺ​ប្រជាពលរដ្ឋ ឬភ្នាក់ងារគណបក្សនយោបាយ ជាដើមបណ្តឹងទេ ដែលត្រូវស្វែដោយខ្លួនឯង ដើ​ម្បីជាភ័​ស្តុ​តា​ងដាក់បន្ទុកដល់ជនសង្ស័យ ក្នុងសវនាការ ដើម្បីឲ្យក្រុមប្រឹក្សាជំនុំជម្រះ របស់ គជប ធ្វើការពិចារណា តាម​​ប​ណ្តឹងជំទាស់។

លោកថា៖«អញ្ចឹងបើនិយាយអំពើសិទ្ធិ របស់ គជប ឬភារកិច្ចដែលកំណត់នៅក្នុងច្បាប់ អំពីកិច្ចស​ហការជា​មួយអាជ្ញាធរ រកភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវនៃការចេញឯកសារសញ្ជាតិខ្មែរទេ»។

បើតាមគជប ការដោះស្រាយបណ្តឹងនឹងបញ្ចប់នៅថ្ងៃទី២៧ខែមករាឆ្នាំ២០១៧។ក្រោយមក គ.ជ.ប នឹង​ប្រ​​​កា​​​ស​​សុពលភាពនៃបញ្ជីបោះ​ឆ្នោតនៅខែបន្ទាប់។

ចំ​ណែ​កការធ្វើបច្ចុប្បន្ន​ភាពនៃបញ្ជីបោះឆ្នោ​តឡើងវិញ ឬលុប​ឈ្មោះ​​​​​ជនណាមួយចេញពីបញ្ជីបោះឆ្នោត នឹង​ត្រូ​​​វ​ធ្វើ​​ឡើ​ងនៅ​ចុងឆ្នាំ២០១៧​ ក្រោយបោះ​ឆ្នោតជ្រើ​សរើ​សក្រុ​ម​ប្រឹ​ក្សាឃុំ សង្កាត់ រួច។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា អះអាងថា មកដល់ពេលនេះ ក្រសួងមហាផ្ទៃមិ​នទាន់ប​ញ្ជាក់ជាផ្លូវកា​រ មក គជប ពីបញ្ជីឈ្មោះជនបរទេសដែល​ថាអាចឲ្យ គជប ធ្វើជាមូលដ្ឋានច្បាប់ សម្រាប់​លុបឈ្មោះ​អ្នកដែលត្រូវ​បានប្តឹងនោះ​ណាម្នាក់ចេញ​ពី​​ប​ញ្ជី​​បោះឆ្នោត​​នៅឡើយទេ។ លោកថា៖«ឧទាហរណ៍ថា ឈ្មោះដែលត្រូវគេប្តឹងនេះ ស្រាប់តែមហាផ្ទៃចែកទៅនៅក្នុងបញ្ជីអន្តោប្រវេសន៍ អញ្ចឹ​ង គជប ត្រូវលុបចេញហើយបាទ ប៉ុន្តែគ្រាន់ថាការឆ្លើយមកយឺត ហើយការដោះ​ស្រាយបណ្តឹង​មាន​តែ​៥​​​ថ្ងៃ។អញ្ជឹង គជប ត្រូវផ្អែកលើអង្គច្បាប់ហ្នឹងហើយដើម្បីដោះស្រាយបណ្តឹងនេះ ហើយបើ​សាមីខ្លួ​នអ្ន​ក​ប្តឹង​នេះ​​មិន​សុខចិត្ត  គឺអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ»។

កាលពីថ្ងៃទី១៨ខែមករា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានចេញរបាយការសង្កេតបង្ហាញថា នីតិវិធី​ដោះ​ស្រាយបណ្ដឹងជំទាស់លើអ្នកចុះឈ្មោះបោះឆ្នោតទាំងនៅឃុំ សង្កាត់ និង គជប ថាគ្មានតម្លាភាព ទេ​​ដោ​យថា ដើមបណ្តឹងមួយចំនួនត្រូវគេប្តឹងបកវិញ  ដូចជានៅខេត្តសៀមរៀប និងខេត្តព្រះវិហារ ចំណែ​ក​​​ឯ​ប​ណ្តឹងសុំឲ្យលុបឈ្មោះ ដែល​គេសង្ស័​យថាជនជាតិវៀតណាម ក៏មន្ត្រីឃុំ សង្កាត់ មិនបា​នសួរកឯ​ក​សារ​​ចូល​សញ្ជាតិដែរ ហើយចុងចម្លើ​យក៏​មិនត្រូវហៅមកសួរដេញដោលឲ្យបានគ្រប់គ្នាដែរ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ