រយៈពេល២០ថ្ងៃមានអ្នកប្រកាសទ្រព្យសម្បត្តិ​នៅ​ACUបានជាង​១៤០០០នាក់

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ​បានប្រកាសថា គិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ​២០១៧ មានអ្នកប្រកាសទ្រព្យសម្បត្តិបានចំនួន​ជាង ១៤០០០នាក់ ខណៈរយៈពេលនៃការប្រកាសនេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។​

សេចក្តីប្រកាសរបស់អង្គភាប្រឆាំងអំពើពុករលួយ​(ACU) ចេញផ្សាយនៅថ្ងៃទី២០ខែមករាម្សិលមិញបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែមករា មានអ្នកប្រកាសទ្រព្យសម្បត្តិបានចំនួន​១៤ ៦៧១រូប។​

សេចក្តីប្រកាសឲ្យដឹងទៀត អង្គភាពប្រឆាំងអំពើពុករលួយ​ប្រើពេល១ខែគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែមករា សម្រាប់ឲ្យអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្បសម្បត្តិត្រូវប្រកាស។ចំណែកក្រុមការងារធ្វើការមួយខែពេញមិនឈប់សម្រាក់ថ្ងៃសៅរ៍ អាទិត្យ ឬ ថ្ងៃបុណ្យនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ