សាច់ញាតិនៃអ្នកដំណើរនៅលើយន្តហោះ MH370 បានអំពាវនាវឲ្យបន្តការស្វែងរកយន្តហោះដែលបានបាត់ខ្លួន នៅអំឡុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីអូស្ត្រាលី និងម៉ាឡេស៊ី នៅទីក្រុងភើត នៅថ្ងៃនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អូស្ត្រាលី ម៉ាឡេស៊ី និងចិន កាលពីថ្ងៃអង្គារកន្លងមកនេះ បានសម្រេចផ្អាកការស្វែងរកយន្តហោះនៅមហាសមុទ្រឥណ្ឌា ជិត ៣ឆ្នាំក្រោយពីយន្តហោះ Boeing 777 របស់ប្រទេសម៉ាឡេស៊ី បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយផ្ទុកមនុស្ស ២៣៩នាក់នៅលើយន្តហោះនោះ។
ក្រុមអ្នកធ្វើយុទ្ធនាការ សំឡេង ៣៧០ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះ MH370 អំពាវនាវទៅរដ្ឋាភិបាលម៉ាឡេស៊ី ឲ្យប្រើប្រាស់ឱកាសនេះ ដើម្បីពិភាក្សា និងពិចារណាឡើងវិញជាបន្ទាន់អំពីការសម្រេចផ្អាកការស្វែងរកយន្តហោះ MH370។
រហូតមកដល់សព្វថ្ងៃនេះ គ្មានដានណាមួយនៃយន្តហោះនោះ ត្រូវបានគេរកឃើញឡើយនៅក្នុងតំបន់ទំហំ ១២ម៉ឺនគីឡូម៉ែត្រការ៉េ៕