ចិន​គ្រោង​ចំណាយ​៣៧​ពាន់​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​កាក់​សំណល់

កាក​សំណល់​នៅ​ប្រ​ទេស​ចិន​(រូបថតពី​ទីភ្នាក់​ងារ​ AFP)

ប្រទេស​ចិន​គ្រោង​ចំណាយ​ទឹក​ប្រាក់​ជិត ៣៧​ពាន់​លាន​ដុល្លារ​រហូត​ដល់​ឆ្នាំ​២០២០ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំណើន​សំរាម​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា គណៈកម្មការ​កំណែ​ទម្រង់ និង​អភិវឌ្ឍន៍​ជាតិ គ្រោង​បង្វែ​ថវិកា ២​ភាគ​៣ ទៅរក​វិធី​សុវត្ថិភាព​ក្នុង​ការ​​រំលាយ​កាក​សំណល់​ពី​ផ្ទះ​សម្បែង ក្នុង​នោះ​មាន​ទាំង​​ការ​ដុត​ចោល ការ​ចាក់​ដី​លុប និង​ការ​កែច្នៃ​ឡើង​វិញ។

គណៈកម្មការ​នេះ បាន​និយាយ​ថា កញ្ចប់​ថវិកា​នេះ មាន​បំណង​កាត់​បន្ថយ​ការ​បំពុល​ទឹក និង​ដី ដែល​បង្ក​​ឡើង​ដោយ​កាក់​សំណល់។

មន្ត្រី​ម្នាក់​នៅ​គណៈកម្មការ​នោះ បាន​និយាយ​ផង​ដែរ​ថា នៅ​ពីរបី​សប្ដាហ៍​ខាង​មុខ បទប្បញ្ញត្តិ​មួយ​នឹង​ត្រូវ​បាន​គេ​ប្រកាស​ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន បែង​ចែក​កាក់​សំណល់។

គណៈកម្មការ​នេះ បាន​និយាយ​ថា ប្រព័ន្ធ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២០ សម្រាប់​បែង​ចែក​កាក់​សំណល់​តាម​ផ្ទះ នៅ​តាម​តំបន់​ខ្លះ​ក្នុង​ប្រទេស​ចិន ដូចជា ទីក្រុង​ប៉េកាំង ទីក្រុង​ឈុងជីង ទីក្រុង​ស៊ាងហៃ និង​ទីក្រុង​ធានជិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ