ឥណ្ឌូនេស៊ី​សោក​ស្ដាយចំពោះ​ផែនការ​រឹត​បន្តឹង​ជន​អន្តោ​ប្រវេសន៍​នៅ​អាមេរិក

ការ​តវ៉ា​ប្រ​ឆាំង​នឹង​បទបញ្ជាអន្តោប្រវេសន៍ថ្មី​(រូបភាពពី​សារព័ត៌មាន​ Reuters)

រដ្ឋម​ន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោក Retno Marsudi បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​របស់​លោក​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​ទៅ​លើ​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេសមូស្លីម​មួយ​ចំនួន មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក ក្រោម​បទ​បញ្ជា​អន្តោ​ប្រវេសន៍​ថ្មី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​បទ​បញ្ជា​ថ្មី​មួយ​ដែល​បង្ក​ឲ្យ​មាន​ចលា​ចល និង​ការ​ភាន់​ច្រឡំ​ក្រោ​យ​ពី​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ត្រាំ បាន​សម្រេច​ផ្អាក​រយៈ​ពេល ៤​ខែ មិន​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ចូល​អាមេរិក និង​ហាម​ឃាត់​​ជា​បណ្ដោះ​អាសន្ន​អ្នក​ដំណើរ​មក​ពី​ប្រទេស​ស៊ីរី និង​បណ្ដា​ប្រទេស​មូស្លីម​ធំៗ​ ៦​ទៀត។

ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ពលរដ្ឋ​មូស្លីម​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក មិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ៧ ដែល​ត្រូវ​បាន​រដ្ឋបាល​លោក ត្រាំ រឹត​ត្បិត​លើ​ពលរដ្ឋ​នោះ​ឡើយ។ ទោះជាយ៉ាងណា លោក Retno បាន​ប្រាប់ Reuters តាម​រយៈ​សារ​ក្នុង​ប្រព័ន្ធ​សង្គម​ថា៖ “យើង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​គោល​នយោបាយ​នេះ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ