កម្ពុជា​បដិសេធ​​លើក​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​រ៉ូហ៊ីងយ៉ា​ក្នុង​ជំនួប​មេដឹកនាំ​ភូមា

ក្រុម​បាតុករ​ប្រ​ឆាំង​នឹង​ការ​រើស​អើ​ង​ជនជាតិ​ភាគ​តិច​រ៉ូ​ហ៊ី​យ៉ា​ (រូបភាពពី​ទីភ្នាក់ងារ​Channel News Asia)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​ពី​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នោះ​ឡើយ នៅ​អំឡុង​ជំនួប​របស់​លោក​ជាមួយ​ប្រធានាធិបតី​ភូមា លោក ធិន​ ច (U ​Htin​ Kyaw) នៅ​ថ្ងៃ​នេះ ដោយ​ចាត់​ទុក​ថា នោះ​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ភូមា។

លោក  ធិន​ ច ប្រធានាធិបតីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ០៣ ខែ កុម្ភៈ រហូតដល់ថ្ងៃទី ០៦ ខែដដែលនេះ តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ

រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មិន​យល់​​ស្រប​ទៅ​លើ​ការ​ធ្វើ​អន្តរ​ជា​តូប​នីយកម្ម​ចំពោះ​ជនជាតិ​រ៉ូហ៊ី​យ៉ា​នោះ​ឡើយ។

លោក​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ថា៖ យើង​ខ្ញុំ មិន​យល់​ស្រប​លើ​ការ​ប៉ុនប៉ង​ធ្វើ​អន្តរ​ជា​តូបនីយកម្ម​បញ្ហា ​រ៉ូហ៊ីង​យ៉ា ទេ ហើយ​ចាត់​បញ្ហា​នេះ​ជា​បញ្ហា​ផ្ទៃ​​ក្នុង​របស់​មីយ៉ាន់ម៉ា ដែល​ធម្មនុញ្ញ​អាស៊ាន​ហាម​ឃាត់​ការ​លូក​ដៃ​ពី​​សមាជិក​អាស៊ាន​ផង​គ្នា​”​។​

របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ បាន​អះ​អាង​ថា មនុស្ស​ប្រហែល ៦​ម៉ឺន ៦​ពាន់​នាក់ បាន​រត់​ភៀស​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ភូមា ចាប់​តាំង​ពីពួក​យោធា​ចាប់​ផ្ដើម​ប្រតិបត្តិការ​សន្តិសុខ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​តុលា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ