ថៃជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកទៅវិនិយោគនៅមីយ៉ាន់ម៉ា

ក្រុមហ៊ុន​ឯកជននៅក្នុងស្រុករបស់ថៃ ត្រូវបានរដ្ឋាភិបាលជំរុញលើកទឹកចិត្តឲ្យវិនិយោគលើវិស័យអចលនទ្រព្យ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលប្រទេសជិតខាងមួយនេះកំពុងត្រូវការអ្នកវិនិយោគបរទេស។​

ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak ថ្លែងកាលពីសប្តាហ៍មុន​ នៅក្នុងសិក្ខសាលាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោកជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងទី​ក្រុងរ៉ង់ហ្គោន និង អ្នកវិនិយោគថៃ ឲ្យចូលរួមកាន់តែច្រើនឡើង ដែលជាជំហ៊ាន ពង្រឹងការវិនិយោគ ការទំនាក់ទំនងគ្នា  បង្កើតការងារ ឈានដល់គោលដៅរួមគ្នា។​

លោក Somkid ថ្លែងថា អ្នកវិនិយោគថៃ  កំពុងតែគិតពីវិស័យអចលនទ្រព្យ នៅមីយ៉ាន់ម៉ា ដែលជាតម្រូវការទៅថ្ងៃអនាគត គឺរដ្ឋាភិបាលឬ អ្នកវិនិយោគ មកពីប្រទេសផ្សេងៗ អាចឆ្ពោះទៅរកប្រទេសមីយ៉ាន់ម៉ា។​

រដ្ឋាភិបាលស្ថិតក្រោមរដ្ឋាភិបាលថ្មីនេះ បានបង្កើតគោលនយោបាយ និង បើកឱកាសឲ្យអ្នកវិនិយោគបរទេស បោះទុនដើម្បីជួយដល់សេដ្ឋកិច្ចនៅក្នុងស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ