ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​៣​០ទៀត​ចេញ​មុខ​ជំទាស់​បទ​បញ្ជា​លោក ត្រាំ

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ចំនួន ៣០​ទៀត បាន​ចុះ​ហត្ថលេខា​លើ​ញ្ញត្តិ​ខ្លី​មួយ ប្រឆាំង​ទៅ​នឹង​បម្រា​អន្តរប្រវេសន៍​របស់​ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជំទាស់​នឹង​បទ​បញ្ជា​លោក ត្រាំ កើន​ចំនួន​ដល់​ទៅ ១២៧​ក្រុមហ៊ុន​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

បើ​តាម BBC ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ មាន​ក្រុមហ៊ុន Tesla ក្រុមហ៊ុន Adobe ក្រុមហ៊ុន HP និង​ក្រុមហ៊ុន Evernote។

ក្រុមហ៊ុន​ទាំង​នេះ បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ចំនួន ៩៧​ទៀត ដែល​បាន​ដាក់​ឯកសារ​ផ្លូវ​ច្បាប់ លើក​ឡើង​ថា បទ​បញ្ជា​របស់​លោក ត្រាំ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​ដល់​ជំនួញ​របស់​ពួកគេ ហើយ​បទ​បញ្ជា​នោះ​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​នោះ​ឡើយ។

ញ្ញត្តិ​នោះ ត្រូវ​បាន​គេ​ដាក់​នៅ​ទីក្រុង​វ៉ាស៊ីងតោន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងមក​នេះ ហើយ​ក្នុង​នោះ​មាន​ទាំង​ហត្ថលេខា​របស់​ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Microsoft ផង​ដែរ។

បទ​បញ្ជា​លោក ត្រាំ បាន​ហាម​ឃាត់​កម្មវិធី​ទទួល​ជន​ភៀស​ខ្លួន​ទាំង​អស់​រយៈ​ពេល ១២០​ថ្ងៃ ដោយ​បាន​ហាម​ឃាត់​ជន​ភៀស​ខ្លួន​ស៊ីរី​ទាំង​ស្រុង និង​បាន​ហាម​ឃាត់​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​មូស្លីម​ចំនួន ៧ មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក។

ប៉ុន្តែ ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​វ៉ាស៊ីងតោន បាន​សម្រេច​ឲ្យ​ផ្អាក​បទ​បញ្ជា​របស់​លោក ត្រាំ ទៅវិញ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

សេចក្ដី​សម្រេចរបស់​ចៅក្រម​សហព័ន្ធ​នេះ មាន​ន័យ​ថា ពលរដ្ឋ​មក​ពី​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង​យ៉េមែន នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ឡើង​វិញ។

ទោះជាយ៉ាងណា លោក ត្រាំ និយាយ​ថា លោក​នឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ដោយសារ​វា​បាន​ធ្វើ​ឲ្យ​សន្តិសុខ​ជាតិ​ស្ថិត​ក្នុង​ហានិភ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ